អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុង Yagi នៅវៀតណាម កើនឡើងដល់ ៥៨នាក់ ខណៈ ៤០នាក់កំពុងបាត់ខ្លួន

BY
Pheakdey
September 10, 2024

វៀតណាម៖ ​តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ៥៨នាក់ហើយ​ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ គឺភាគច្រើនបានស្លាប់ដោយសារតែបញ្ហាបាក់ដី ក្រោយតំបន់កើនហេតុនោះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងច្រើនជោគជាំ។

ប្រភពខា​ងលើបានបន្តថា ក្រៅតែពីបានរកឃើញជនរងគ្រោះស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋវៀតណាមចំនួន ៤០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដោយគ្មានតម្រុយនៃការតាមស្វែងរកទាល់តែសោះ ដែលកត្តានេះបានធ្វើឱ្យអាជ្ញាធរវៀតណាមដាក់ការព្យាករណ៍ថា តួលេ​ខអ្នកស្លាប់អាចនឹងបន្តកើនឡើងផងដែរ។ ដោយឡែកចំពោះតួលេខពលរដ្ឋដែលបានរងរបួសធ្ងន់និងស្រាលវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយគិតត្រឹមពេលនេះតួលេខអ្នករងរបួសមានចំនួនរហូតដល់ ៧៥០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: