អ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាមកើនដល់ ១៤១នាក់ ខណៈ ៥៩នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- September 11, 2024
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ១៤១នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ គឺភាគច្រើនបានស្លាប់ដោយសារតែបញ្ហាបាក់ដី ក្រោយតំបន់កើនហេតុនោះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងច្រើនជោគជាំ។

ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីមានការកើនឡើងនៃតួលេខអ្នកស្លាប់បាត់បង់ជីវិតហើយ តួលេខអ្នកបាត់ខ្លួនវិញក៏មានការកើនឡើងផងដែរ ដោយគិតត្រឹមពេលនេះចំនួនអ្នកបាត់ខ្លួនសរុបមានរហូតដល់ ៥៩នាក់។ អាជ្ញាធរវៀតណាមបានបង្ហាញការព្រួយបារម្ភថា បើសិនជាព្យុះទីហ្វុង Yagi នៅមានឥទ្ធិពលខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត លទ្ធភាពនៃការកើតមានទឹកជំនន់ក៏មានខ្ពស់ផងដែរ ដ្បិតនៅពេលនេះទឹកនៅក្នុងទន្លេក្រហមបានឡើងប្រៀបមាត់ច្រាំងទៅហើយ ដែលវាងាយនឹងធ្លាយចេញទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋណាស់ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






