ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Samsung ប្រកាសកាត់បន្ថយបុគ្គលិក ៣០% នៅចុងឆ្នាំនេះ

    BY Pheakdey September 12, 2024
    ក្រុមហ៊ុន Samsung ប្រកាសកាត់បន្ថយបុគ្គលិក ៣០% នៅចុងឆ្នាំនេះ

    កូរ៉េខាងត្បូង៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung Electronics គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន ៣០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា។ ក្រុមបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់ចោលនោះគឺជាបុគ្គលិកដែលកំពុងបំពេញការងារនៅក្រៅប្រទេសកូរ៉េខាងត្បូង និងស្ថិតនៅក្នុងផ្នែកផ្សេងៗជាច្រើនរបស់ក្រុមហ៊ុន។

    ប្រភពខាងលើបានបន្តថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវក្រុមហ៊ុនកាត់ចោលនោះគឺជាក្រុមបុគ្គលិកស្ថិតនៅក្នុងផ្នែករដ្ឋបាល ផ្នែកលក់ និងផ្នែកទីផ្សារ ខណៈគម្រោងកាត់បន្ថយបុគ្គលិកនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះហ៊ុន Samsung មានបុគ្គលិកបម្រើការងារសរុបចំនួន ២៦៧,៨០០នាក់ ហើយនៅក្នុងនោះបុគ្គលិកដែលកំពុងបម្រើការងារនៅក្រៅប្រទេសកូរ៉េខាងត្បូងមានចំនួនប្រមាណជា ១៤៧,០០០នាក់ ខណៈ Samsung មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី អាមេរិក អឺរ៉ុប និងតំបន់អាហ្វ្រិកផងដែរ។

     អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: