ថៃលុបចោលជើងហោះហើរទាំងអស់ក្នុងខេត្តឈៀងរ៉ាយជាបន្ទាន់ ដោយសារបញ្ហាទឹកជំំនន់
- BY
- Pheakdey
- September 13, 2024
ថៃ៖ អាជ្ញាធរថៃបានសម្រេចលុបចោលជើងហោះហើរទៅក្នុងខេត្តឈៀងរ៉ាយទាំងអស់នៅក្នុងថ្ងៃទី១២ ខែកញ្ញា ជាបន្ទាន់ដោយតែបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ សេចក្តីសម្រេចនេះបានធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរជាច្រើន ដែលត្រូវហោះចេញនិងចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Mae Fah Luang Chiang Rai International Airport។
ប្រភពខាងលើនេះបានបន្តថា ជើងហោះហើរចុងក្រោយដែលបានចុះនៅក្នុងព្រលានយន្តហោះអន្តជាតិក្នុងខេត្តឈៀងរ៉ាយគឺជើងហោះហើរលេខ FD 3209 របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានចុះចតដោយសុវត្ថិភាពនៅម៉ោង ១២ និង៤០នាទីថ្ងៃត្រង់ក្នុងថ្ងៃទី១២ ខែកញ្ញា និងនៅម៉ោង ១ និង១០នាទីថ្ងៃត្រង់ក្នុងថ្ងៃដដែលនេះមានជើងហោះហើរលេខ FD 3210 មួយគ្រឿងក៏បានចាកចេញពីព្រលានយន្តហោះដោយជោគជ័យផងដែរ។ យ៉ាងណាក្តី ជើងហោះហើរទាំងអស់ដែលត្រូវចុះចតនិងចាកចេញក្រោយម៉ោងខាងលើត្រូវបានលុបចោលទាំងអស់ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗដែលអាចបង្កឡើងដោយទឹកជំនន់។ សូមបញ្ជាក់ជូនថា ខេត្តឈៀងរ៉ាយ និងខេត្តឈៀងម៉ៃ
ដែលស្ថិតនៅប៉ែកខាងជើងប្រទេសថៃកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់យ៉ាងឆាប់រហ័សមួយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post: