អន្តរជាតិ

ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាង​ ៣០នាក់បាត់បង់ជីវិត ខណៈជាង ២៣ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
September 13, 2024

មីយ៉ាន់ម៉ា៖ ព្យុះទីហ្វុង Yagi បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ និងកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងតំបន់ Naypyidaw ភាគខាងជើង នៃប្រទេសមីយ៉ាម៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ​ ទី១៣​ ខែកញ្ញា។ ឥទ្ធិពលព្យុះបានកំពុងបង្កឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង រហូតបង្កឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័ស ខណៈតំបន់មួយចំនួនក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីផងដែរ។

បើតាមលោក Zaw Min Tun ដែលជាអ្នកនាំពាក្យឱ្យក្រុមយោធាមីយ៉ាន់ម៉ាបានឱ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៣៣នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរដ្ឋព្យុះទៅហ្វុង Yagi ខណៈតាមព័ត៌មានក្រៅផ្លូវការមួយចំនួនបានឱ្យដឹង តួលេខអ្នកស្លាប់មានរហូតដល់ចំនួន ៣៦នាក់ឯណោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ជាង ៣០នាក់ហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ក៏បានបង្ខំឱ្យពលរដ្ឋមីយ៉ាន់ម៉ាចំនួន ២៣៦,៦៤៩ នាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: