អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាមកើនឡើងដល់ ២៥៤នាក់ ខណៈ ៨២នាក់បន្តបាត់ខ្លួន

BY
Pheakdey
September 14, 2024

វៀតណាម៖ ​តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ​២៥៤នាក់ហើយ​ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា។ ចំពោះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញហាក់មិនមានការប្រែប្រួលច្រើនគួឱ្យកត់សម្គាល់នោះទេ ពោលគឺនៅមានចំនួន ៨២នាក់។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងនោះគឺមានពលរដ្ឋចំនួន ៤៤នាក់បានបាត់ខ្លួនតាំងតែពីថ្ងៃទី១០ ខែកញ្ញាម្លេះ ហើយរហូតមកទល់នឹងពេលនេះគេហាក់គ្មានតម្រុយណាមួយក្នុងការតាមស្វែងរកពួកគេទាល់តែសោះ។ ចំពោះតួលេខអ្នករងរបួសវិញគឺមានការកើនឡើងបន្តិច ដោយគិតត្រឹមពេលនេះតួលេខអ្នករងរបួសមានចំ​នួន ៨២០នាក់ ខណៈនៅក្នុងនោះក៏មានមួយចំនួនតូចបានរងរបួសធ្ងន់ធ្ងរផងដែរ។ របាយការណ៍មួយរបស់អង្គការ Unicef បានធ្វើការប៉ាន់ប្រមាណថា ទំហំនៃការខូចខាតសរុបនៅក្នុងប្រទេសវៀតណាមមានតម្លៃជាទឹកប្រាក់ប្រហែល​១៥លានដុល្លារ ដោយមិនរួមបញ្ចូលទាំងផលប៉ះពាល់ក្នុងរយៈពេលវែងនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: