លោក Donald Trump បានរួចផុតពីការប៉ុនប៉ងធ្វើឃាតជាថ្មីម្តងទៀត ខណៈជនសង្ស័យត្រូវបានចាប់ខ្លួន
- BY
- Pheakdey
- September 16, 2024
អាមេរិក៖ បេក្ខជនឈរឈ្មោះជាប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានរួចផុតពីការប៉ុនប៉ងធ្វើឃាតជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៦ ខែកញ្ញា។ ករណីប៉ុនប៉ងធ្វើឃាត Donald Trump នេះបានកើតឡើងតាំងតែពីថ្ងៃអាទិត្យ ម្សិលមិញម្លេះ ខណៈពេលដែលរូបលោកកំពុងលេងវាយកូនហ្គោលនៅក្នុងទីក្រុង West Palm Beach រដ្ឋ Florida។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះជនសង្ស័យដែលបានប៉ុនប៉ង់បាញ់សម្លាប់លោក Donald Trump ត្រូវបានចាប់ប៉ូលិសអាមេរិកចាប់ខ្លួនបានហើយ ខណៈប៉ូលិសក៏បានរកឃើញកាំភ្លើងប្រភេទ AK-47 ចំនួនមួយដើមជាភស្តុតាងផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះថា Ryan Wesley Routh មានអាយុ ៥៩ឆ្នាំ ជាពលរដ្ឋអាមេរិក ដែលមានទីលំនៅក្នុងរដ្ឋ Hawaii៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






