ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

     សម្រាប់អ្នកចូលចិត្តមើល YouTube យប់ឡើង អាចប្រើប្រាស់ Dark theme នេះបានដើម្បីឲ្យផ្ទៃកម្មវិធីក្លាយជាពណ៌ខ្មៅអត់ឈឺភ្នែក

    BY Khmernote Media March 14, 2018
     សម្រាប់អ្នកចូលចិត្តមើល YouTube យប់ឡើង អាចប្រើប្រាស់ Dark theme នេះបានដើម្បីឲ្យផ្ទៃកម្មវិធីក្លាយជាពណ៌ខ្មៅអត់ឈឺភ្នែក

    បន្ទាប់ពីការរងចាំអស់រយៈពេលជាយូរ ទីបំផុត Dark Theme របស់កម្មវិធី YouTube លើ iPhone និង iPad ត្រូវបានសម្រេចដាក់ឲ្យប្រើប្រាស់ហើយ។ យោងតាមគេហទំព័រ The Verge បានលើកឡើងថា ទាំងប្រព័ន្ធដំណើរការ iOS និង Android នឹងទទួលបានបទពិសោធន៍ថ្មីនៃផ្ទៃកម្មវិធី YouTube ដែលប្រែពីពណ៌ស ទៅជាពណ៌ខ្មៅវិញ។ ទាក់ទងទៅនឹងការអភិវឌ្ឍនេះ គឺល្អបំផុតសម្រាប់អ្នកចូលចិត្តមើលវីដេអូពេលយប់។

    គួរបញ្ជាក់ផងដែរថា សម្រាប់ប្រព័ន្ធដំណើរការ iOS នឹងទទួលបានការអភិវឌ្ឍនេះមុន Android។ ហើយក្នុងថ្ងៃនេះតែម្ដង អ្នកប្រើប្រាស់ iPhone រឺ iPad ទាំងអស់អាចធ្វើការអភិវឌ្ឍកម្មវិធី YouTube ដែលមានស្រាប់លើស្មាតហ្វូនខ្លួន ដើម្បីទទួលបាន Dark Theme នេះ។

    បន្ទាប់ពី Update កម្មវិធីរួចរាល់ហើយ អ្នកត្រូវបើកមុខងារនេះជាមុនសិន ទើបដំណើរការ។ ដើម្បីបើក សូមចូលទៅកាន់និមិត្តសញ្ញាគណនីរបស់អ្នក រួចជ្រើសយកពាក្យថា Settings ក្នុងមីនុយនោះ។ បន្ទាប់មកទៀត ចុចលើពាក្យថា Dark Theme នោះពណ៌ស និងប្រែទៅជាពណ៌ខ្មៅភ្លាម។

    Fu

    ប្រភព៖ idownlodblog

    Share This Post:
    MPO4D jitutoto mpo4d Mpoplay