តួលេខពលរដ្ឋជប៉ុនដែលមានអាយុលើសពី ១០០ឆ្នាំ បានកើនឡើងដល់ជាង ៩៥,០០០នាក់ ក្នុងនោះ ៩០% គឺជាស្រ្តី
- BY
- Pheakdey
- September 17, 2024
ជប៉ុន៖ របាយការណ៍មួយបានបង្ហាញថា តួលេខពលរដ្ឋជប៉ុនដែលមានអាយុលើសពី ១០០ឆ្នាំបានកើនឡើងដល់ចំនួន ៩៥,១១៩នាក់ ដោយគិតត្រឹមខែដើមខែកញ្ញា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៧ ខែកញ្ញា។ បើគេធ្វើការប្រៀបធៀបតួលេខនេះទៅនឹងតួលេខនៅក្នុងឆ្នាំ២០២៣ គឺមានការកើនឡើងចំនួន ២,៩៨០នាក់។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមពលរដ្ឋជប៉ុនដែលមានអាយុលើសពី ១០០ឆ្នាំទាំង ៩៥,១១៩នាក់នេះ គឺមានស្ត្រីចំនួន ៨៣,៩៥៨នាក់ និងបុរសចំនួន ១១,១៦១នាក់ ពោលគឺស្រ្តីមានរហូតដល់ជិត ៩០%ឯណោះ។ សូមបញ្ជាក់ជូនថា ពលរដ្ឋជប៉ុនត្រូវបានគេចាត់ទុកជាពលរដ្ឋដែលមានអាយុវែងជាងគេបំផុតមួយ បើគិតអំពីអាយុសង្ឃឹមរស់ជាមធ្យមរបស់ពលរដ្ឋម្នាក់ៗ ហើយកត្តាដែលជំរុញឱ្យពលរដ្ឋជប៉ុនអាចមានអាយុវែងដូចនេះគឺដោយសារពលរដ្ឋជប៉ុនមានទម្លាប់ទទួលទានអាហារសុខភាពជាប្រចាំ ធ្វើលំហាត់ប្រាណ រក្សាអនាម័យស្អាតក្នុងការរស់នៅ និងមានទម្លាប់ថែទាំសុខភាពជាប្រចាំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






