អន្តរជាតិ

ការសិក្សាមួយរបស់ប្រទេសស្វីស៖ សារធាតុគីមីជាង ៣,៦០០មុខ ដែលប្រើសម្រាប់វេចខ្ចប់អាហារ ត្រូវបានរកឃើញនៅក្នុងរាងកាយមនុស្ស

BY
Pheakdey
September 18, 2024

ស្វីស៖ ការសិក្សាមួយបានរកឃើញថា មានសារធាតុគីមីចំ​នួន ៣,៦០១មុខ ដែលគេប្រើប្រាស់សម្រាប់វេចខ្ចប់អាហារត្រូវបានរកឃើញនៅក្នុងរាងកាយមនុស្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៨ ខែកញ្ញា។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការ Food Packaging Forum Foundation ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Zurich នៃប្រទេសស្វីស។  

បើតាមលោក Birgit Geueke ដែលជាសាស្ត្រាចារ្យមួយរូបមកពីអង្គការខាងលើបានបញ្ជាក់ថា​ ការវេចខ្ចប់អាហារនៅទីនេះ គឺសំដៅលើការវេចខ្ចប់អាហារដែលចម្អិនរួច ឬអាហារស្រស់ ដែលត្រូវបានគេយកទៅច្រកក្នុងថង់ប្លាស្ទិក រុំដោយថង់ប្លាស្ទិក ដាក់ក្នុងប្រអប់ជ័រ ដាក់ក្នុងប្រអប់ស្នោ ឬប្រើសម្ភារវេចខ្ចប់មួយចំនួនទៀត។ សាស្រ្តាចារ្យរូបនេះបានបន្តថា នៅក្នុងចំណោមសាធារណៈគីមីទាំងជាង ៣,៦០០មុខនោះ គឺមានសារធាតុគីមីជាង ១០០មុខ ជាសារធាតុគ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែងទៅកាន់អ្នកប្រើប្រាស់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: