ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple និង Google បានលុបចោលនូវកម្មវិធី TikTok ចេញពីប្រទេសឥណ្ឌា ក្រោមបង្គាប់របស់តុលាការកំពូល

    BY autoadmin April 18, 2019
    ក្រុមហ៊ុន Apple និង Google បានលុបចោលនូវកម្មវិធី TikTok ចេញពីប្រទេសឥណ្ឌា ក្រោមបង្គាប់របស់តុលាការកំពូល

    ក្រុមហ៊ុន Apple និង Google បានលុបចោលនូវកម្មវិធី TikTok ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកវីដេអូរបស់ពួកគេចេញពីប្រទេសឥណ្ឌា។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដោយតុលាការកំពូល Madras របស់ប្រទេសឥណ្ឌា ដែលបានបញ្ជាឱ្យដកកម្មវិធី TikTok ចេញពី app store ដោយសារតែពួកគេមានការព្រួយបារម្ភថា វាត្រូវបានគេប្រើដើម្បីផ្សព្វផ្សាយរូបភាពអាសអាភាស។ តុលាការកំពូលរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារនេះ ក៏បានបដិសេធការប្តឹងឧទ្ធរណ៍ពី TikTok ដោយក្រុមហ៊ុនចិន ByteDance ទាក់ទិននឹងការសុំផ្អាកការដកចេញនេះផងដែរ។

    កម្មវិធី TikTok ត្រូវបានគេឱ្យដឹងថា មានអ្នកប្រើប្រាស់ជាង ១២០លាននាក់ នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវាបានប្រឈមនឹងការរិះគន់ពីមហាជន ដោយមនុស្សមួយចំនួនបានបង្ហោះមាតិកាមិនសមរម្យទៅលើកម្មវិធីមួយនេះ។ ភាពល្បីល្បាញរបស់វាជាពិសេសចំពោះក្មេងជំទង់ បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់វីដេអូខ្លីៗរបស់ពួកគេដូចជា៖ ការច្រៀងត្រាប់តាម រាំតាមបទចំរៀងដែលពួកគេពេញចិត្ត ការសម្តែងកំប្លែងខ្លីៗ ឬការប្រកួតប្រជែងអ្វីមួយ (challenge) ហើយទាំងអស់នេះហើយដែលពួកគេកំពុងព្រួបារម្ភថា វាបានធ្វើឱ្យមានផលអវិជ្ជមាន ដោយសារអ្នកប្រើប្រាស់មួយចំនួនមិនបានប្រើវាឱ្យសមរម្យនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ bbc

    Share This Post: