ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត Emirates ឈ្នះពានរង្វាន់ល្អជាងគេ សំរាប់ការបម្រើ យន្តហោះថ្នាក់ដំបូង Travelers’ Choice® ដោយ TripAdvisor នៅឆ្នាំ 2019
អ៊ែមមឺរឹតក៏បានទទួលពានរង្វាន់ល្អបំផុតសម្រាប់យន្តហោះថ្នាក់ពាណិជ្ជកម្ម ថ្នាក់ដំបូង និងពានរង្វាន់អាកាសចរណ៍ដ៏ល្អបំផុតនៅតំបន់មជ្ឈិមបូព៌ា។

អ៊ែមមឺរឹតទទួលបានពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះថ្នាក់ដំបូងល្អជាងគេបង្អស់នៅឆ្នាំ 2019 ក្នុង Travelers’ Choice® ដោយ TripAdvisor ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បាន ទទួលនូវពានរង្វាន់ជាច្រើនរួមមាន ពានរង្វាន់ល្អបំផុតសម្រាប់យន្តហោះថ្នាក់ពាណិជ្ជកម្ម យន្តហោះថ្នាក់ដំបូង និងពានរង្វាន់អាកាសចរណ៍ល្អផ្តាច់គេទូទាំងមជ្ឈិមបូព៌ាដោយ Travelers’ Choice Major។ ក្រុមហ៊ុន TripAdvisor បានផ្តល់រង្វាន់ដល់អាកាសចរណ៍ អាស្រ័យលើ បរិមាណ និង គុណភាព នែការវាយតំលៃ របស់អតិថិជន ដោយប្រមូលទិន្នន័យ កំឡុងពេល ១២ ខែ។

រូបភាព ថ្នាក់ដំបូង ឬ First-Class
បទពិសោធន៍យន្តហោះថ្នាក់ដំបូងរបស់អ៊ែមមឺរឹតគឺជាការធ្វើដំណើរពិសេសដែលណែនាំពីការច្នៃប្រឌិតផលិតផលថ្មីដូចជាបន្ទប់ឯកជន បន្ទប់ងូតទឹកនៅលើយន្តហោះ កន្លែងអង្គុយលេង Lounge និង ផ្នែកផ្សេងៗទៀតជាច្រើន។ បន្ទប់យន្តហោះថ្នាក់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមានលក្ខណៈ ពិសេសដែលយកគំរូតាមរថយន្ត Mercedes-Benz ធ្វើឡើងដោយមានមានទ្វាររូត មានកៅអុីស្បែកទន់ និងអំពូលភ្លើងព្រឹមៗ។
លោក ទីម ខ្លាក (Tim Clark) ប្រធានក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតបាននិយាយថា “យន្តហោះថ្នាក់ដំបូង របស់អ៊ែមមឺរឹតគឺជាបទពិសោធន៏ដ៏អស្ចារ្យ“ បទពិសោធន៍នេះ ចាប់ផ្តើមតាំងពីអ្នកបើកបរជូនអ្នកដំណើរ ទៅកាន់បញ្ចូរឆែកអ៊ីន រហូតដល់កន្លែងអង្គុយរងចាំរបស់អ៊ែមមឺរឹត និងសេវាកម្មទាំងអស់នៅលើយន្តហោះ។ យើងក៏បានបន្តវិនិយោគលើផលិតផល និង ការច្នៃប្រឌិតថ្មីទៀតដូចជា បង្កើតបារកម្សាន្តដើម្បីកំណត់នូវអ្វីដែលការធ្វើដំណើរតាមយន្តហោះថ្នាក់ដំបូងគួរតែមាន។ ដូច្នេះយើងមានសេចក្តី រីករាយណាស់ ដែលអតិថិជនរបស់យើងបានទទួល បទពិសោធន៏ការជិះយន្តហោះថ្នាក់ដំបូងដែលមិនធ្លាប់មាន ជាមួយពានរង្វាន់នេះ។”
អតិថិជននៅគ្រប់ថ្នាក់យន្តហោះទាំងអស់រីករាយជាមួយនឹងការបំរើថែទាំ នៅពេលធ្វើដំណើរ ជាមួយនឹងអ៊ែមមឺរឹតនិង ការទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅពីបុគ្គលិកបំរើការ លើយន្តយោះរបស់ខ្លួន ដើម្បីទទួលបានការកម្សាន្តដ៏ធំទូលាយដែលមានជាង 4.000 ប៉ុស្តិ៍ទូរទស្សន៍ ខ្សែភាពយន្ត និង ហ្គេមចុងក្រោយបំផុត នៅលើប្រព័ន្ធកំសាន្ត ice របស់ខ្លួនក៏ដូចជាអាហារ និងភេសជ្ជ: ទៅតាមតំបន់។ យើងក៏មានផលិផល អាហារល្អៗសម្រាប់ អ្នក ដំណើរជាលក្ខណៈគ្រួសារ និងសេវាកម្មល្អសម្រាប់កុមារ។
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត (Emirates) គ្រោងនឹងបើកជើងហោះហើរថ្មី ដើម្បីតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់រាជធានីបាងកក ប្រទេសថៃ ដោយចាប់ពីដើមខែកក្កដា ឆ្នាំ២០១៩ ខាងមុខ ដើម្បីផ្តល់ជូនអតិថិជន ទាំងអស់ នូវការធ្វើដំណើរប្រកបដោយ ផាសុកភាព ជាមួយជម្រើសជើងហោះហើរ ប្រចាំថ្ងៃកាន់តែច្រើន បន្ថែមលើការហោះហើរទៅកាន់ គោលដៅជាង ១៥០កន្លែង នៅក្នុងប្រទេសចំនួន ៨៣។
សម្រាប់ព័ត៌មានបន្ថែមអំពីការកក់សំបុត្រហោះហើរ អ្នកដំណើរអាចទាក់ទង ទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមអ៊ីម៉ែល : ekcambodia@emirates.com ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារទេសចរណ៍ដែលអ្នកពេញចិត្ត៕