ស្ថានភាពទឹកទន្លេខេត្តកំពង់ចាមនៅតែបន្តហក់ឡើងកម្ពស់ជាង ១៣ម៉ែត្រ ខណៈចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ
(កំពង់ចាម)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ថានភាពទឹកទន្លេខេត្តកំពង់ចាមនៅតែបន្តហក់ឡើងកម្ពស់ជាង ១៣ម៉ែត្រ ខណៈ ចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។

បានបន្ថែមទៀតដែរថា ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៤នេះ បានបន្តឡើងថែមទៀតដល់កម្ពស់ ១៣.៥៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង ០,១២ម៉ែត្រ។ ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេមានកម្ពស់ ១២,៧០ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។
លោកប្រធានមន្ទីរ បានបញ្ជាក់ថបន្តថាដោយយឡែកខណៈស្ថានភាពទឹកទន្លេ កំពុងបានសម្រុកឡើងគិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គបានហូរចូលព្រែក បានចំនួន ៣៦ក្នុងចំណោម ៤១ព្រែកក្នុងនោះរួមមាន៖
១-ស្រុកស្ទឹងត្រង់:៥/៥ព្រែក
២-ស្រុកកំពង់សៀម ៩/១១ព្រែក
៣-ស្រុកកងមាស:១០/១៣ព្រែក
៤-ស្រុកកោះសូទិន:៥/៥ព្រែក
៥-ស្រុកស្រីសន្ធរ:៧/៧ព្រែក
ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថានភាពអាកាសធាតុមានភ្លៀង ផ្គររន្ទះ កម្រិតតិចទៅច្រើន ក្នុងបរិមាណជាមធ្យមពី ១០% ទៅ២០% និងមានខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ ៤ម៉ែត្រ/វិនាទី។



អត្ថបទ៖ និស្ស័យ
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK