ព្យុះភ្លៀងបានបង្ខំឱ្យពលរដ្ឋកូរ៉េខាងត្បូងជាង ១,៥០០នាក់ត្រូវជម្លៀសខ្លួន នាវាដឹកអ្នកដំណើរ ៧៧គ្រឿងត្រូវជាប់គាំងនៅលើសមុទ្រ ខណៈជើងហោះហើរ ១៦ជើងត្រូវបានលុបចោលជាបន្ទាន់
- BY
- Pheakdey
- September 23, 2024
កូរ៉េខាងត្បូង៖ ពលរដ្ឋកូរ៉េខាងត្បូងជាង ១,៥០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ដើម្បីការពារគ្រោះថ្នាក់ពីបញ្ហាភ្លៀងធ្លាក់ក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែកញ្ញា។ គិតត្រឹមពេលនេះព្យុះភ្លៀងបានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងលើកោះ Jeju ខេត្ត Chungcheong ខេត្ត Gyeongsang និងខេត្ត Gangwon ខណៈព្យុះភ្លៀងបានចាប់ផ្តើមធ្លាក់តាំងតែពីថ្ងៃទី១៩ ខែកញ្ញាមកម្លេះ។

ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះបញ្ហាព្យុះភ្លៀងនៅមិនទាន់បណ្តាលឱ្យមានពលរដ្ឋកូរ៉េខាងត្បូងណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ តែវាបានបង្កឱ្យមានបញ្ហាមួយចំនួនដូចជា ផ្ទះចំនួន ២៦ខ្នងបានរងនូវការបំផ្លាញ មានកប៉ាល់ដឹកអ្នកដំណើរចំនួន ៧៧ គ្រឿងត្រូវបានជាប់គាំងនៅលើផ្លូវសមុទ្រចំនួន ៥៥កន្លែងផ្សេងគ្នា ជើងហោះហើរចំនួន ១៦ ត្រូវបានលុបចោលជាបន្ទាន់ ផ្លូវចូលទៅកាន់ឧទ្យានចំនួន ២២កន្លែងត្រូវបានកាត់ផ្តាច់ ផ្លូវនៅក្រោមនៅចំនួន ៣៩ខ្សែត្រូវបានត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈផ្លូវថ្នល់សំខាន់ៗចំនួន ៣៨កន្លែងត្រូវបានបិទផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






