ថៃ ក្លាយជាប្រទេសដំបូងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យមានមង្គលការរវាងអ្នកស្រលាញ់ភេទដូចគ្នា
- BY
- Pheakdey
- September 25, 2024
ថៃ៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន បានឡាយយព្រះហស្តលេខាលើសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យពលរដ្ឋថៃជាអ្នកស្រលាញ់ភេទដូចគ្នាអាចមានសិទ្ធរៀបការដោយស្របច្បាប់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុថ្ងៃពុធ ទី២៥ ខែកញ្ញា។ តាមរយៈច្បាប់ថ្មីនេះ ថៃបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលយល់ព្រមទទួលការរៀបមង្គលការរវាងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។

ប្រភពខាងលើនេះបានបន្តថា ក្រោយទទួលបានការឡាយយព្រះហស្តលេខាពីសំណាក់ព្រះមហាក្សត្រថៃរួចហើយ ច្បាប់ខាងលើនេះនឹងផ្តើមមានសុពលក្នុងរយៈពេល ១២០ថ្ងៃទៀត ពោលគឺមានន័យថាអាពាហ៍ពិពាហ៍ដំបូងរវាងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសថៃអាចនឹងកើតមានឡើងនៅក្នុងដើមខែមករា ឆ្នាំ២០២៥។ សូមបញ្ជាក់ជូនថា ច្បាប់អនុញ្ញាតឱ្យមានការៀបការរវាងអ្នកមានភេទដូចគ្នានេះត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងប្រទេសហូឡង់នៅឆ្នាំ២០០១ ហើយនៅក្នុងតំបន់អាស៊ីគឺតៃវ៉ាន់បានបង្កើតច្បាប់នេះនៅក្នុងឆ្នាំ២០១៩ ខណៈនៅប្រទេសនេប៉ាល់បានចុះបញ្ជីទទួលស្គាល់ការរៀបការភេទដូចគ្នានៅខែ វិច្ឆិកា ២០២៣៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






