ព័ត៌មានជាតិ

សូមរកផ្លូវវាងផង! មន្ទីរសាធារណការខេត្តកំពង់ចាម នឹងបិទចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានអង្គរបាន ជាបណ្តោះអាសន្ន និងបើកចរាចរណ៍មួយម៉ោងម្តងៗ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែតុលា

BY
Khmernote Media
September 25, 2024

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន និងបើកចរាចរណ៍មួយម៉ោងម្តងៗ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម២៨+៤០០ ស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។


មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឱ្យដឹងថា ដោយស្ពានអង្គរបានបច្ចុប្បន្នទ្រុឌទ្រោមខ្លាំង និងត្រូវធ្វើការជួសជុលឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ក្រុមការងារធ្វើការជួសជុល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សូមបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន។ ហើយបើកចរាចរណ៍មួយម៉ោងម្តងៗ (ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច) ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម២៨+៤០០ ដែលស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ម្យ៉ាងវិញទៀត សូមសាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ ធ្វើការបញ្ចៀសចរាចរណ៍ទៅផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ ៧ វិញ ដើម្បីកុំអោយកកស្ទះចរាចរណ៍

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ នឹងចូលរួមសហការអនុវត្ត ដើម្បីកុំអោយកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារធ្វើការជួសជុលស្ពានឡើងវិញ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម

Share This Post: