អន្តរជាតិ

ចិនទទួលបានជោគជ័យក្នុងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបជាលើកដំបូង

BY
Pheakdey
September 25, 2024

ចិន៖ ចិនបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីប (Intercontinental Ballistic Missile) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ​ទី២៥​ ខែកញ្ញា។ ក្រោយបាញ់សាកល្បងដោយជោគជ័យ ចិនក៏បានប្រកាសទទួលស្គាល់អំពីភាពជោគជ័យរបស់ខ្លួនជាសាធារណៈជាលើកដំបូងផងដែរ។

ប្រភពខាងលើបានបន្តថា មីស៊ីលផ្លោងអន្តរទ្វីប ឬហៅកាត់ថា ICBM ដំបូងរបស់ចិននេះត្រូវបានបាញ់សាកល្បងនៅម៉ោង ៨ និង៤៤ នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងប៉េកាំង) ក្នុងថ្ងៃទី២៥ ខែកញ្ញានេះ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរ៉ុកកែតនៃកងទ័ពរំដោះប្រជាជនចិន។ភាពជោគជ័យរបស់ចិននៅពេលនេះក៏បានបង្កើនការព្រួយបារម្ភជាលក្ខណៈអន្តរជាតិអំពីការបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: