ពលរដ្ឋឥណ្ឌា ៤៦នាក់បានបាត់បង់ជីវិតដោយការលង់ទឹកទន្លេ ក្នុងអំឡុងពេលរៀបចំពិធីបុណ្យមួយតាមបែបសាសនាហិណ្ឌូ
- BY
- Pheakdey
- September 27, 2024
ឥណ្ឌា៖ យ៉ាងយោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៤៦នាក់បានលង់ទឹកស្លាប់ក្នុងអំឡុងពេលដែលពួកគេកំពុងគេកំពុងរៀបចំពិធីបុណ្យមួយតាមបែបសាសនាហិណ្ឌូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែកញ្ញា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតាមដងទន្លេនិងបឹងជាច្រើនកន្លែងផ្សេងគ្នា ដែលស្ថិតនៅក្នុងរដ្ឋ Bihar ភាគខាងលិចនៃប្រទេសឥណ្ឌា។
ប្រភពខាងលើបានបន្តថា ពិធីបុណ្យតាមបែបសាសនាហិណ្ឌូដែលពលរដ្ឋឥណ្ឌានាំគ្នារៀបចំអបអរសាទរខាងលើនេះគឺតម្រូវពួកគេត្រូវចុះទៅងូតទឹកនៅក្នុងទន្លេឬបឹង ដែលនៅក្បែរកន្លែងរស់នៅរបស់ពួកគេដើម្បីលាងជម្រះចោលនូវបាបកម្មឬរឿងសៅហ្មងផ្សេងៗចេញពីជីវិតរបស់ពួកគេ។ យ៉ាងណាក្តី ការរៀបចំពិធីបុណ្យខាងលើនេះបានកើតឡើងស្របពេលកម្រិតទឹកទន្លេនិងបឹងកំពុងឡើងខ្ពស់និងមានសម្ពាធទឹកហូរខ្លាំង ទើបវាបានបង្កឱ្យមានអ្នកលង់ទឹកស្លាប់យ៉ាងច្រើននាក់ដូចនេះតែម្តង។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនរងគ្រោះទាំង ៤៦នាក់ខាងលើនេះបានលង់ទឹកស្លាប់នៅកន្លែងផ្សេងៗគ្នា ហើយនៅក្នុងនោះគឺមានជនរងគ្រោះចំនួន ៣៧នាក់ជាកុមារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: