មនុស្ស ៦៦បានបាត់បង់ជីវិតនិង ៦៩នាក់កំពុងបាត់ខ្លួន ដោយសារទឹកជំនន់និងបាក់ដីនៅនេប៉ាល់
- BY
- Pheakdey
- September 29, 2024
នេប៉ាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហាទឹកជំនន់និងបញ្ហាបាក់ដីនៅក្នុងប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា។ ទឹកជំនន់និងបញ្ហាបាក់ដី ដែលកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសនេប៉ាល់នៅពេលនេះបានកើតឡើងក្រោយភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃសុក្រ ទី២៧ មកម្លេះ។
ក្រៅតែបានរកឃើញមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះនៅមានពលរដ្ឋនេប៉ាល់ចំនួន ៦៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈមនុស្ស ៦០នាក់បានរងរបួសធ្ងន់និងស្រាល។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញានេប៉ាល់បានសម្រេចលុបចោលជើងហោះជាច្រើនជើង អាជីវកម្មជាច្រើនកន្លែងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈផ្លូវសំខាន់ៗមួយចំនួនក៏ត្រូវបានកាត់ផ្តាច់។ បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា តួលេខជនរងគ្រោះអាចបន្តកើនឡើងបន្ថែមទៀត ដ្បិតគ្រោះធម្មជាតិខាងលើនេះនឹងបន្តកើតមានជាច្រើនថ្ងៃបន្ថែមទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: