តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅនេប៉ាល់កើនឡើងដល់ ១៧០នាក់ ខណៈ ៤២នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- September 30, 2024
នេប៉ាល់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ទឹកជំនន់និងបញ្ហាបាក់នៅក្នុងប្រទេសនេប៉ាល់បានកើនឡើងរហូតដល់ ១៧០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣០ ខែកញ្ញា។ ចំពោះតួលេខអ្នកបាត់ខ្លួនវិញគឺគិតត្រឹមនេះមានចំនួន ៤២នាក់។
បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់នោះគឺភាគច្រើនបានបាត់ខ្លួនដោយគ្មានតម្រុយនៃការតាមស្វែងរកទាល់តែសោះ ដូចនេះវាមានសង្ឃឹមតិចតួចណាស់ដែលថាពួកគេអាចមានសំណាងនៅរស់មានជីវិតនោះ។ សូមរម្លឹកជូនថា ទឹកជំនន់និងបញ្ហាបាក់ដីដែលកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសនេប៉ាល់នៅពេលនេះបានកើតឡើងក្រោយភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃសុក្រ ទី២៧ ហើយគិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់នៅមិនទាន់ថយចុះនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង