តួលេខអ្នកបាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះ Helene នៅអាមេរិកកើនឡើងដល់ ៩១នាក់ ខណៈ ២,៥លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- September 30, 2024
អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Helene នៅអាមេរិកបានកើនឡើងដល់ ៩១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះត្រូពិច Helene កំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅតាមរដ្ឋជាច្រើន ដែលស្ថិតតំបន់ប៉ែកខាងត្បូងនៃសហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺបានស្លាប់ដោយសារហេតុផលផ្សេងៗគ្នា និងស្ថិតនៅក្នុងទីកន្លែងផ្សេងៗគ្នាដូចជា ជនរងគ្រោះចំនួន ៣៧នាក់បានស្លាប់នៅក្នុងរដ្ឋ North Carolina, ជនរងគ្រោះចំនួន ២៥នាក់បានស្លាប់នៅក្នុងរដ្ឋ South Carolina, ជនរងគ្រោចំនួន ១៧នាក់បានស្លាប់នៅក្នុងរដ្ឋ Georgia, ជនរងគ្រោះចំនួន ១១នាក់បានស្លាប់នៅក្នុងរដ្ឋ Florida និងជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងរដ្ឋ Virginia។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ជាង ៩០នាក់ហើយ ឥទ្ធិពលរបស់ព្យុះត្រូពិច Helene ក៏បានបណ្តាលឱ្យពលរដ្ឋអាមេរិកប្រមាណជា ២,៥ លាននាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: