អន្តរជាតិ

ឆេះរោងចក្រមួយកន្លែងនៅវៀតណាម បំផ្លាញម៉ូតូនិងកង់អគ្គិសនីអស់ ៣,០០០គ្រឿង

BY
Pheakdey
October 5, 2024

វៀតណាម៖ រោងចក្រមួយក​ន្លែងនៅក្នុងប្រទេសវៀតណាមត្រូវបានភ្លើងឆេះនិងបានបំផ្លាញកង់អគ្គិសនីនិងម៉ូតូអស់ប្រមាណជា ៣,០០០គ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ​ ទី៤ ខែកញ្ញា។ រោងចក្រមួយកន្លែងនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន DK Vietnam-Japan Electric Vehicle ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង  Lang Son ប៉ែកខាងជើងប្រទេសវៀតណាម។

ប្រភពខាងលើនេះបានបន្តថា អគ្គីភ័យបានចាប់ផ្តើមកើតឡើងនៅម៉ោង ៧ ព្រឹក ដោយគេមិនបានដឹងអំពីមូលហេតុនោះពិតប្រាកដនោះទេ។ នៅក្នុងអំឡុងពេលដែលភ្លើងកំពុងតែលេបត្របាក់រោងចក្រនោះ គេក៏បានឮសំឡេងផ្ទុះជាច្រើនដងផងដែរ ប៉ុន្តែងរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានអ្នកណាម្នាក់បានរងរបួសនោះទេ។​ បើតាមលោក Hoang Van Khoi ជាប្រធានក្រុមហ៊ុននិងជាម្ចាស់រោងចក្រខាងលើបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បានធ្វើឱ្យលោកត្រូវខាតបង់អស់ប្រាក់ជាច្រើន ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរវៀតណាមនៅមិនទាន់អាចស្វែងរកអ្នកទទួលខុសត្រូវបាននៅឡើយទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: