ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋបង់ក្លាដែស ៥នាក់បានបាត់បង់ជីវិតនិង ១០ម៉ឺននាក់ត្រូវជាប់គាំងមិនអាចចេញទៅណារួច ដោយសារទឹកជំនន់

    BY Pheakdey October 7, 2024
    ពលរដ្ឋបង់ក្លាដែស ៥នាក់បានបាត់បង់ជីវិតនិង ១០ម៉ឺននាក់ត្រូវជាប់គាំងមិនអាចចេញទៅណារួច ដោយសារទឹកជំនន់

    បង់ក្លាដែស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី៦ ខែតុលា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយសារទឹកជំនន់នៅពេលនេះគឺក្រុង Sherpur ស្ថិតនៅប៉ែកខាងជើងនៃប្រទេសបង់ក្លាដែស។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ឥទ្ធិពលរបស់ទឹកជំនន់ក៏បានធ្វើឱ្យពលរដ្ឋបង់ក្លាដែសប្រមាណជា ១០០,០០០នាក់ផ្សេងទៀតត្រូវជាប់គាំងមិនអាចធ្វើដំណើរចេញពីផ្ទះបានផងដែរ។ បើតាមអាជ្ញាធរបង់ក្លាដែលបានបញ្ជាក់ថា ទឹកជំនន់ខាងលើនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ហើយវាបានកើតឡើងយ៉ាងឆាប់រហ័សបំផុត ទើបធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់កើតហេតុមិនបានត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិមួយនេះឱ្យបានទាន់ពេលវេលានោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: