អន្តរជាតិ

ពលរដ្ឋឥណ្ឌា៥នាក់ បានបាត់បង់ជីវិតដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ក្នុងអំឡុងពេលទៅទស្សនាកម្មវិធី “ពិព័រណ៍ទ័ពអាកាស”

BY
Pheakdey
October 7, 2024

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាម​ក្នុងខួរក្បាលអំឡុងពេលដែលពួកគេទៅទស្សនា “ពិព័រណ៍ទ័ពអាកាស” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NDTV នៅក្នុងថ្ងៃចន្ទ ទី៧ ខែតុលា។ កម្មវិធី  “ពិព័រណ៍ទ័ពអាកាស” នេះត្រូវបានរៀបចំឡើងនៅលើឆ្នេរសមុទ្រ Marina ក្នុងទីក្រុង Chennai ភាគខាងលិចនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា កម្មវិធីបង្ហាញក្បួនយន្តហោះជាច្រើនគ្រឿងនៅអាកាសមួយនេះបានទាក់ទាញពលរដ្ឋឥណ្ឌាជាង ១,៥លាននាក់ឱ្យមកចូលរួមទស្សនា ពោលគឺជាការប្រមូលផ្តុំហ្វូងមនុស្សយ៉ាងច្រើនកកកុញបំផុតមួយផងដែរ។ បន្ថែមពីលើបរិកាសដែលមានមនុស្សយ៉ាងច្រើនកកកុញគ្នាហើយ សីតុណ្ហភាពនៅតាមបណ្តោយឆ្នេរសមុទ្រ Marina បានកើនឡើងដល់ ៣៥អង្សាសេ ហើយកត្តាទាំង​ពីរនេះហើយដែលជម្រុញអ្នកចូលរួមទស្សនាចំនួន ៥នាក់ត្រូវដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់ភ្លាមៗតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ NDTV

Share This Post: