ពលរដ្ឋអាមេរិករាប់លាននាក់កំពុងជម្លៀសខ្លួនចេញពីផ្ទះសម្បែង ក្រោយព្យុះ Milton កាន់តែខិតជិតមកដល់
- BY
- Pheakdey
- October 9, 2024
អាមេរិក៖ ពលរដ្ឋអាមេរិកដែលកំពុងរស់នៅក្នុងរដ្ឋ Florida រាប់លាននាក់កំពុងប្រញាប់ប្រញាល់ធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីរក្សាសុវត្ថិភាពពីព្យុះដ៏កំណាចមួយ ដែលមានឈ្មោះថា Milton នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី៩ ខែតុលា។ តាមការព្យាករណ៍របស់អាជ្ញាធរឧតុនិយមអាមេរិកបានបញ្ជាក់ថា ព្យុះនឹងធ្វើដំណើរមកដល់ទីក្រុង Tampa ក្នុងរដ្ឋ Florida នៅយប់នេះក្នុងលឿន ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

បើតាមអាជ្ញាធរអាមេរិកក៏បានព្រមានផងដែរថា ព្យុះ Milton នឹងក្លាយជាព្យុះមានឥទ្ធិដ៏អាក្រក់បំផុតមួយបើគិតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ។ គួរកត់សម្គាល់ថា វត្តមានរបស់ព្យុះ Milton បានមកដល់ទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតំបន់ភាគជើងអាមេរិកបានទទួលរងនូវការវាយប្រហារដោយផ្ទុះ Helene ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ចំនួន ២២៥នាក់ និងបានបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងសំខាន់មួយចំនួនអស់ជាច្រើនកន្លែងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






