ដំណឹងមិនល្អសម្រាប់អ្នកគាំទ្រ BlackBerry ដោយ Messenger របស់វានឹងបិទដំណើរការនៅថ្ងៃទី ៣១ ខែឧសភា នេះហើយ
- BY
- autoadmin
- April 20, 2019
យោងតាមគេហទំព័រ TheVerge បានឱ្យដឹងថា Messenger របស់ BlackBerry (BBM) ដែលបានដាក់ដំណើរការកម្មវិធីចាប់តាំងពីឆ្នាំ ២០១៦ បានប្រកាសខ្លួនថា នឹងបញ្ចប់កម្មវិធីផ្ញើសារមួយនេះនៅថ្ងៃទី ៣១ ខែឧសភា ខាងមុខនេះហើយ។ ការប្រកាសនេះបានធ្វើឡើង ដោយលើកឡើងពីចំនួនអ្នកប្រើប្រាស់មានតិច ថ្វីបើពួកគេបានព្យាយាមខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្មវិធីនេះមានលក្ខណៈរស់រវើក ជាមួយនឹង feature ដូចជា Uber hailing និងការហៅជាវីដេអូ (video calling) ។

ក្រុមហ៊ុនបានសរសេរសារនៅលើប្លក់របស់ពួកគេថា៖ «យើងមានមោទនភាពចំពោះអ្វីដែលយើងបានស្ថាបនារហូតមកដល់សព្វថ្ងៃ … ឧស្សាហកម្មបច្ចេកវិទ្យា យ៉ាងណាក៏ដោយវាមានភាពរឹងមាំណាស់ ហើយទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់យើងក៏ដោយ ក៏អ្នកប្រើបានផ្លាស់ប្តូរទៅប្រព័ន្ធផ្សេងទៀត ខណៈអ្នកប្រើថ្មីក៏មិនងាយនឹងចុះឈ្មោះ» «ទោះបីជាយើងមានការសោកស្តាយក្នុងការនិយាយលាគ្នាក៏ដោយ ក៏ពេលវេលាបានមកដល់ ហើយពួកយើងក៏បានបោះបង់សេវាកម្មអតិថិជន BBM (BlackBerry Messenger)៕

អត្ថបទ៖ លីដា
ប្រភព៖ theverge
- Share This Post:






