សិល្បៈ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី ៤ ក្នុងកម្មវិធី Miss Planet International 2024 ខាងមុននេះ

BY
soknita
October 10, 2024

(ភ្នំពេញ)៖ នៅក្នុងពេលបច្ចុប្បន្ននេះ វិស័យបវរកញ្ញាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងតាមបណ្ដាលប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ ជាពិសេសអ្នកតាមដានវិស័យមួយនេះកំពុងតែចាប់អាម្មរណ៌ទៅលើកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរនោះគឺ កម្មវិធី Miss Planet International 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី ៤ ហើយរាល់បេក្ខេភាពចូលរួមប្រកួតនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រីឯថ្ងៃផ្ដាច់ព្រ័ត្រនៃកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុននេះ នៅឯសាលមហោលស្រពកោះពេជ្រ។

ចំពោះកម្មវិធី Miss Planet International 2024 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា នឹងមានវត្តមានបវរកញ្ញាជាង ៧០ ប្រទេសចូលរួមប្រកួតប្រជែង។ លើសពីនេះ កម្មវិធី Miss Planet International ធ្វើឡើងក្នុងគោលបំណងចង់បង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍ប្រកបដោយសេរីភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីសង្គ្រោះភពផែនដីរបស់យើង ព្រមទាំងជួយសង្គ្រោះមនុស្សជាតិនៅលើផែនដី។

រូបតំណាង

ដោយឡែក កម្មវិធី Miss Planet International 2024 ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះ អ្នកតាមដានវិស័យមួយនេះមានការជឿជាក់ថា ជាការបើកបង្ហាញពីភាពអស្ចារ្យរបស់ប្រទេសកម្ពុជាតាមរយៈទីកន្លែងកម្សាន្តនានាទៅកាន់ឆាកអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ ជាពិសេសនោះគឺវប្បធម៌នៃប្រទេសកម្ពុជាផងដែរ៕

រូបតំណាង

Share This Post: