រថភ្លើងអគ្គិសនីខ្នាតតូចដែលកំពុងដាក់បញ្ចូលភ្លើងមួយគ្រឿងបានឆេះ និងបង្កឱ្យមានអគ្គីភ័យឆាបឆេះយ៉ាងនៅសាកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសថៃ
- BY
- Pheakdey
- October 10, 2024
ថៃ៖ រថភ្លើងអគ្គិសនីខ្នាតតូចដែលកំពុងដាក់បញ្ចូលភ្លើងមួយគ្រឿងបានឆេះ និងបង្កឱ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Thai Press នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា។ រថភ្លើងអគ្គិសនីខ្នាតតូចមួយគ្រឿងគឺជាកម្មសិទ្ធរបស់សាកលវិទ្យាល័យ Rangsit ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Pathum Thani ភាគកណ្តាលនៃប្រទេសថៃ។

ប្រភពខាងលើបានបន្តថា ក្រោយរថភ្លើងអគ្គិសនីបានឆេះហើយ វាក៏បានបណ្តាលឱ្យមានភ្លើងឆេះរាលដាលដល់រថយន្តដឹកអ្នកដំណើរខ្នាតតូចចំនួនមួយគ្រឿង និងរថយន្តក្រុងចំនួន ២គ្រឿង ដែលចតនៅក្បែរនោះផងដែរ ខណៈរថយន្តដឹកអ្នកដំណើរខ្នាតតូចបានផ្ទុះយ៉ាងខ្លាំងផងដែរ។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់បានរងគ្រោះថ្នាក់នោះទេ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៣នាក់បានប្រើប្រាស់ពេលអស់ ៤០នាទី ទើបអាចពន្លត់ភ្លើងបានទាំងស្រុង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Thai Press
- Share This Post:






