អន្តរជាតិ

ក្រុមហ៊ុនគ្រប់គ្រង TikToK គ្រោងកាត់បន្ថយបុគ្គលិកជាង ៧០០នាក់ ដោយងាកទៅប្រើបច្ចេកវិទ្យា AI ជំនួយវិញ

BY
Pheakdey
October 11, 2024

ម៉ាឡេស៊ី៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikToK គ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ៧០០កន្លែង ដោយក្រុមហ៊ុននឹងប្រើប្រាស់បច្ចេកវិទ្យា AI ទៅជំនួយវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១១ ខែតុលា។ បុគ្គលិកស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនេះ គឺជាក្រុមបុគ្គលិក ដែលកំពុងបំពេញការងារក្នុងផ្នែកផ្សេងៗជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី។

បើតាមតំណាងក្រុមហ៊ុន ByteDance បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនេះត្រូវបានធ្វើឡើងក្រោមគោលការ “ការផ្លាស់ប្តូរឆ្ពោះទៅកាន់បច្ចេកវិទ្យា AI” ដែលក្រុមហ៊ុននឹងបន្តអនុវត្តគោលការណ៍នៅតាមបណ្តាសាខារបស់ក្រុមហ៊ុនក្នុងប្រទេសជាច្រើនទៀតផងដែរក្នុងពេលអនាគត។ សូមបញ្ជាក់ថា ក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយក្រុមហ៊ុនមួយនេះមានការិយាល័យរបស់ខ្លួនទៅក្នុងទីក្រុងជាង ២០០កន្លែងផ្សេងទៀតនៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: