កូរ៉េខាងជើងអះអាងថា នឹងមានយុវជន ១,៤លាននាក់ស្ម័គ្រចិត្តចូលបម្រើកងទ័ពក្នុងសប្តាហ៍នេះ
- BY
- Pheakdey
- October 16, 2024
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានអះអាងថា នៅក្នុងសប្តាហ៍នេះនឹងមានយុវជនចំនួន ១,៤លាននាក់ស្ម័គ្រចិត្តចូលបម្រើកងទ័ព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៦ ខែតុលា។ ក្នុងចំណោមយុវជនទាំង ១,៤លាននាក់នេះគឺរួមមានទាំងយុវជនទើបដាក់ពាក្យចូលបម្រើកងទ័ពថ្មីនិងអ្នកដែលធ្លាប់ចូលហ្វឹកហាត់ជាទាហានម្តងរួចហើយនិងសម្រេចចូលមកក្នុងជួរកងទ័ពជាថ្មីម្តងទៀតនៅពេលនេះ។
បើតាមក្រសួងការពារជាតិកូរ៉េខាងជើងបានបញ្ជាក់ថា ការសម្រេចចូលធ្វើជាទាហានពីសំណាក់ក្រុមយុវជនទាំង ១,៤លាននាក់នេះគឺត្រូវបានធ្វើឡើងស្របតាមស្ថានភាពជាក់ស្ថែងដែលប្រទេសកំពុងត្រូវការកងកម្លាំងជាច្រើននាក់ដើម្បីការពារទឹកដីនិងការគំរាមគំហែងពីសំណាក់បណ្តាប្រទេសជាច្រើន។ ប្រភពខាងលើបានបន្តថា ក្រុមយុវជនទាំងនេះគឺសុទ្ធតែជាក្រុមមនុស្សដែលពោរពេញដោយកម្លាំងកាយនិងកម្លាំងចិត្ត ហើយពួកគេទាំងអស់សុទ្ធតែមានស្មារតីយ៉ាងមោះមុតក្នុងការប្រយុទ្ធគ្រប់ស្ថានភាពដើម្បីការពារដែនដីកូរ៉េខាងជើង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






