ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការឡើងកំពស់ចំនួន ០,១៨ម៉ែត្រ នៅថ្ងៃទី២០ ខែតុលានេះ

    BY Nisaiy KN October 20, 2024
    ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការឡើងកំពស់ចំនួន ០,១៨ម៉ែត្រ នៅថ្ងៃទី២០ ខែតុលានេះ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានអោយដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែងឃើញមានការឡើងកំពស់ចំនួន ០,១៨ម៉ែត្រ។

    ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តស្ទឹងត្រែង ឡើងដល់ ៥,៩៧ម៉ែត្រ ។

    ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានឡើងកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៤,១២ម៉ែត្រ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: