អ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូងបង្កើត Drone មួយប្រភេទ ដែលអាចប្រើជា “រទេះដឹកអីវ៉ាន់តាមផ្សារទំនើប”
- BY
- Pheakdey
- October 22, 2024
កូរ៉េខាងត្បូង៖ អ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូងបានបង្កើតយន្តហោះគ្មានមនុស្សបើក (Drone) មួយប្រភេទ ដែលអាចយកទៅប្រើប្រាស់ជារទេះសម្រាប់ដឹកអីវ៉ាន់បាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២២ ខែតុលា។ ក្រុមអ្នកវិទ្យាសាស្រ្តដែលបានបង្កើត Drone យ៉ាងពិសេសនេះ គឺជាក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិសេអ៊ូល (Seoul National University of Science and Technology)។

ប្រភពខាងលើបានបន្តថា Drone ខាងលើនេះត្រូវបានអភិវឌ្ឍក្នុងគោលបំណងសម្រាប់យកទៅប្រើប្រាស់ជាមធ្យោបាយសម្រាប់ដឹកជញ្ជូនអីវ៉ាន់ផ្សេងៗ ដោយវាបានបំពាក់ទៅដោយស្លាបកង្ហារជាច្រើន មានរាងធំ មានធ្នើរសម្រាប់ដាក់អីវ៉ាន់ មានសមត្ថភាពអាចផ្ទុកទំនិញបានច្រើនគីឡូ និងមានមុខងារអាចរក្សាកម្ពស់នៃការហោះហើរបានដោយខ្លួនឯងផងដែរ។ ចំណុចពិសេសរបស់ Drone ប្រភេទនេះគឺវាអាចផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងពេលដើរទិញីអីវ៉ាន់តាមផ្សារទំនើបដោយមិនចាំបាច់ពិបាកប្រើកម្លាំងរុញ ឬត្រូវប្រើកម្លាំងខ្លាំងពេលលើកអីវ៉ាន់ដើរឡើងជណ្តើរជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






