អន្តរជាតិ

ហ្វីលីពីនសម្រេចផ្អាកការជួញដូររូបិយប័ណ្ណបរទេស និងបិទសាលារៀនមួយចំនួន ដោយសារព្យុះត្រូពិច Trami

BY
Pheakdey
October 23, 2024

ហ្វីលីពីន៖ ធនាគារកណ្តាលហ្វីលីពីនបានសម្រេចផ្អាកការជួញដូររូបិយប័ណ្ណបរទេសជាបណ្តោះអាសន្នដោយសារឥទ្ធិពលរបស់ព្យុះត្រូពិច Trami នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៣ ខែតុលា។ តាមការព្យាករណ៍ ព្យុះត្រូពិច Trami បានធ្វើដំណើរក្នុងល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងបានវាយប្រហារតំបន់សំខាន់ៗជាច្រើននៅក្នុងខេត្ត Catanduanes ។

ក្រៅតែបានសម្រេចផ្អាកសកម្មភាពជួញដូរដូររូបិយប័ណ្ណបរទេសហើយ អាជ្ញាធរប្រចាំនៅតំបន់ងាយរងគ្រោះខាងលើនេះក៏បានសម្រេចបិទសាលារៀន និងផ្អាកការងាររដ្ឋមួយចំនួនផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ គួរបញ្ជាក់ជូនថា ខេត្ត Catanduanes គឺជាដែនដីកោះមួយស្ថិតនៅភាគកណ្តាលនៃប្រទេសហ្វីលីពីន​ ហើយតាមកត្តាធម្មជាតិដែលដីកោះមួយនេះគឺងាយនឹងកើតមានគ្រោះធម្មជាតិណាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: