ខ្មែរណូត

ស្វែងរក

  • PR

    អគារសិក្សាថ្មីរបស់អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត សាងសង់ក្នុងថវិកាចំនួន ១១៥,០០០ ដុល្លារអាមេរិក បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    BY Khmernote Media April 22, 2019
    អគារសិក្សាថ្មីរបស់អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត សាងសង់ក្នុងថវិកាចំនួន ១១៥,០០០ ដុល្លារអាមេរិក បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    នាថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ អគារសិក្សារបស់អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ ក្នុងខេត្តកណ្តាល ដែលជាអំណោយឧបត្ថម្ភរបស់អង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។ ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត រួមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញចូលរួមជាអធិបតីយក្នុងកម្មវិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានេះ។

    ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត

    ប្រជាពលរដ្ឋក្នុងតំបន់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ចំពោះក្រុមការងារអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត។ លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធីព្រីនស៍ រៀល អ៊ីស្ទេត បានឡើងថ្លែងសន្ទរកថា និងបានបញ្ជាក់ថា ការអប់រំជាមូលដ្ឋានគ្រឹះនៃភាពចម្រុះចម្រើនរបស់ប្រជាសាស្ត្រនិមួយៗ។ ចាប់តាំងពីការបង្កើតឡើងនៃអង្គការមូលនិធីសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប យើងតែងតែយកចិត្តទុកលើការអភិវឌ្ឍន៍កិច្ចការអប់រំ និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នយើងបានធ្វើការបរិច្ចាកក្នុងទឹកប្រាក់សរុប ២ លានដុល្លារអាមេរិក សម្រាប់ជាអំណោយការសាងសង់អគារសិក្សា អគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ និងសាលប្រជុំក្នុងតំបន់នានាក្នុងប្រទេសកម្ពុជា។ ការសាងសង់អគារសិក្សាថ្មីនេះ នឹងជួយកែសម្រួលបរិស្ថានសិក្សារបស់អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ។ យើងសង្ឃឹមថាក្រោមការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់គ្នា អនុវិទ្យាល័យហ៊ុនសែន ប្រាសាទ នឹងរីកចម្រើនឥតឈប់ឈរ។ យើងក៏សង្ឃឹមយ៉ាងម៉ុតម៉ាំផងដែរថា សិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងសម្រេចសុបិន្តរបស់ខ្លួន និងក្លាយខ្លួនជាសសរទ្រូងរបស់ប្រទេសជាតិ។

    លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត ឡើងថ្លែងសុន្ទរកថា

    ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឡើងថ្លែងសុន្ទរកថា

    ក្រោមសំលេងទះដៃយ៉ាងគគ្រឹកគ្រេង ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងលើកសរសើរយ៉ាងខ្ពស់ដល់អង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត ចំពោះការបរិច្ចាគដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កិច្ចការសប្បុរសនៅព្រះរាជាណាចក្រកម្ពុជា ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍កិច្ចការសប្បុរសនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកក៏សង្ឃឹមផងដែរថា នឹងមានសហគ្រាសកាន់តែច្រើនឡើងអាចចូលរួមចំណែកក្នុងកិច្ចការសប្បុរស ដើម្បីផ្តល់ក្តីស្រឡាញ់រួមគ្នា។

    លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត ធ្វើការកាត់ខ្សែបូបើកសម្ពោធអគារសិក្សាអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ

    ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្វើការកាត់ខ្សែបូបើកសម្ពោធអគារសិក្សាអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ

    អគារសិក្សាចាស់នៃអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ មានភាពចាស់ទ្រុឌទ្រោម និងមិនអាចប្រើប្រាស់បាន។ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានផ្តល់អំណោយជាថវិកាសរុបចំនួន ១១៥០០០ ដុល្លារអាមេរិកសម្រាប់ការកសាងអគារសិក្សាថ្មីទាំងស្រុងមួយ ដែលស្មើនឹងបន្ទប់សិក្សាចំនួន ៦ បន្ទប់ទឹកចំនួន ៣ ព្រមទាំងសម្ភារៈសិក្សារផ្សេងៗទៀតដូចជា តុកៅអីសម្រាប់សិក្សាជាដើម។ បន្ទាប់ពីបញ្ចប់ការសាងសង់រួច អគារសិក្សាថ្មីនៃអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ នឹងទទួលបានការកែលម្អយ៉ាងច្រើនលើសម្ភារៈ បរិក្ខារសិក្សារ ក៏ដូចជាលើកកម្ពស់លក្ខខណ្ឌសិក្សាផងដែរ ដែលផ្តល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនូវទីធ្លារសិក្សាប្រកបដោយបរិយាកាសរីករាយ និងផ្តល់ជាវេទិការថ្មីមួយសម្រាប់ការអភិវឌ្ឍខ្លួនរបស់វិទ្យាល័យ ហ៊ុនសែន ប្រាសាទ។

    ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អមដំណើរដោយលោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត ធ្វើទស្សនកិច្ចអគារសិក្សាថ្មី

    រូបអគារសិក្សាថ្មីនៃវិទ្យាល័យ ហ៊ុនសែន ប្រាសាទ

    រូបបន្ទប់សិក្សានៃអគារសិក្សាថ្មី

    ចាប់តាំងពីការបង្កើតឡើង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់នូវស្មារតីសហគ្រាស “បេសកកម្ម ទំនួលខុសត្រូវ ការគោរព ក្តីស្រឡាញ់ និងការច្នៃប្រឌិត” និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរស ឧបត្ថម្ភដល់ការសិក្សា និងការកាត់បន្ថយភាពក្រីក្រ។ អង្គការមូលនិធិសប្បុរធម៌ព្រីនស៍ រៀល អ៊ីស្ទេតបានចូលរួមគាំទ្រក្នុងការងារសប្បុរសធម៌ ការកសាងសាលារៀនចិន ប៊ិនសៀង សាលាគាក ឃួន សាលារៀនពួយអេង និងសាលារៀនផ្សេងៗទៀតជាច្រើន។ នាពេលអនាគត អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត នឹងរួមដៃគ្នាជាមួយសង្គមគ្រប់ជាន់ថ្នាក់ ក្នុងការខិតខំប្រឹងប្រែង និងចូលរួមក្នុងការអភិវឌ្ឍន៍ការងារសប្បុរសធម៌នៅកម្ពុជា ដើម្បីផ្តល់ក្តីស្រឡាញ់ ព្រមទាំងរួមគ្នាកសាងជីវិតឲ្យកាន់តែប្រសើរឡើង!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay