ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សៀវភៅអក្សរសិល្ប៍ដ៏កម្រមួយក្បាលមានចំណងជើងថា “The Little Prince” នឹងត្រូវដាក់លក់ក្នុងតម្លៃ ១,២៥លានដុល្លារ

    BY Pheakdey October 25, 2024
    សៀវភៅអក្សរសិល្ប៍ដ៏កម្រមួយក្បាលមានចំណងជើងថា “The Little Prince” នឹងត្រូវដាក់លក់ក្នុងតម្លៃ ១,២៥លានដុល្លារ

    សៀវភៅអក្សរសិល្ប៍ដ៏កម្រមួយក្បាលមានចំណងជើងថា “The Little Prince” នឹងត្រូវបានដាក់ក្នុងតម្លៃរហូតដល់ ១,២៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៥ ខែតុលា។ សៀវភៅដែលនឹងត្រូវបានដាក់លក់នេះគឺជាប្រភេទសៀវភៅច្បាប់ចម្លង ដែលមានការអនុញ្ញាតឱ្យបោះពុម្ភជាផ្លូវការពីសំណាក់ម្ចាស់កម្មសិទ្ធបញ្ញា។

    ប្រភពខាងលើបញ្ជាក់ថា សៀវភៅអក្សរសិល្ប៍ “The Little Prince” គឺជាប្រភេទអក្សរសិល្ប៍សម្រាប់កុមារ​ ត្រូវបាននិពន្ធនៅក្នុងអំឡុងឆ្នាំ ១៩៤០ ដោយលោក Antoine de Saint-Exupéry ដែលជាកវីនិពន្ធដ៏ល្បីមួយរូបនៅលើពិភពលោក។ តាមគម្រោងគឺសៀវភៅតម្លៃរាប់លានមួយក្បាលនឹងត្រូវដាក់លក់នៅក្នុងកម្មវិធីមហោស្រពសិល្បៈ Abu Dhabi (Abu Dhabi Art Festival) ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សូមបញ្ជាក់ជូនថា​ សៀវភៅ “The Little Prince” ដែលត្រូវបានផលិតឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកមួយក្បាលនេះ គឺជាសៀវភៅមួយក្បាលនៅក្នុងចំណោមប្រភេទសៀវភៅកម្របំផុតចំនួន ៣ក្បាលនៅលើពិភពលោក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: