អធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះទប់ស្កាត់ និងណែនាំយុវជន២ក្រុម មានគ្នាជាង ៤០នាក់ ជាមួយនឹងម៉ូតូ ១៩គ្រឿងដើរលេងមិនចូលផ្ទះផ្តុំគ្នាយប់អធ្រាត្រ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះទប់ស្កាត់ និងណែនាំយុវជន២ក្រុម មានគ្នារហូតដល់ទៅជាង ៤០នាក់ ជាមួយនឹងម៉ូតូ ១៩គ្រឿងដើរលេងមិនចូលផ្ទះផ្តុំគ្នាយប់អធ្រាត្រ ក្រោយពីបានត្រួតពិនិត្យរួចធ្វើការអប់រំណែនាំនិងឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

ខ្លឹមសារទាំងស្រុងបានឱ្យដឹងបន្ថែមថា ចាប់ពីម៉ោង១៨:០០នាទី ដល់ម៉ោង០០:០០នាទី កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ ដឹកនាំដោយ លោក វរ.ទោ នូ ធី និងលោកវរ.ត្រី លៀង សៀវឃាង អធិការរង បានធ្វើការចុះត្រួតពិនិត្យនិងទប់ស្កាត់យុវជន២ក្រុមដែលដើរលេងមិនចូលផ្ទះ ប្រមូលផ្តុំគ្នាយប់អធ្រាត្រ :
-ក្រុមទី១ មានគ្នាចំនួន៤នាក់ ដកហូតបានបារីអេឡិចត្រូនិចចំនួន ២ដើម ធ្វើការអប់រំនិងឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
-ក្រុមទី២ ដែលមានគ្នា៤១នាក់ ស្រី៣នាក់ និងម៉ូតូចំនួន១៩គ្រឿងដែលបានមកប្រមូលផ្ដុំគ្នា នៅលើកោះពេជ្រ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យរួចធ្វើការអប់រំណែនាំនិងឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕



អត្ថបទ៖ និស្ស័យ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ