អន្តរជាតិ

ឥណ្ឌូនេស៊ីបានហាមឃាត់សកម្មភាពលក់ទូរស័ព្ទ iPhone 16 ក្នុងប្រទេសរបស់ខ្លួន

BY
Pheakdey
October 28, 2024

ឥណ្ឌូនេស៊ី៖ ខណៈដែលពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើននៅលើលើពិភពលោកកំពុងតែរីករាយក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone 16 នោះ ស្រាប់តែឥណ្ឌូនេស៊ីបានធ្វើការហាមឃាត់មិនឱ្យមានការលក់ទូរស័ព្ទ​សេរីចុងក្រោយរបស់ក្រុមហ៊ុន Apple ប្រភេទនេះនៅក្នុងប្រទេសខ្លួននោះទេ។ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time ក្នុងថ្ងៃអាទិត្យ ទី២៧ ខែតុលានេះបានបញ្ជាក់ថា ការសម្រេចហាមឃាត់នេះគឺដោយសារតែក្រុមហ៊ុន Apple មិនទាន់បានបំពេញគោលការណ៍វិនិយោគក្នុងស្រុករបស់អាជ្ញាធរឥណ្ឌូនេស៊ីនៅឡើយទេ។

យ៉ាងណាក្តី បើយោងតាមលោក Febri Hendri Antoni Arif ដែលជាអ្នកនាំពាក្យឱ្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីបានបញ្ជាក់ថា សម្រាប់អ្នកដំណើរដែលបានទិញទូរស័ព្ទ iPhone 16 នៅក្រៅប្រទេសឥណ្ឌូនេស៊ីរួចហើយគឺអាចយកទូរស័ព្ទ iPhone 16 ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ពួកគេទៅប្រើប្រាស់បានក្នុងអំឡុងពេលមានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ចំពោះទូស័ព្ទ iPhone 16 ដែលបានផ្ញើពីក្រៅប្រទេសចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ីតាមរយៈសេវាប្រៃសណីយ៍ជាតិក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនក៏ត្រូវបានអនុញ្ញាតផងដែរ តែក្នុងករណីនេះបើអ្នកទទួលបានទូរស័ព្ទហើយ ហើយយកវាទៅលក់បន្តគឺត្រូវចាត់ទុកជាអំពីខុសច្បាប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: