មនុស្សម្នាក់បានបាត់បង់ជីវិត និង ៩នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់សណ្ឋាគារមួយកន្លែងនៅអាហ្សង់ទីន
- BY
- Pheakdey
- October 30, 2024
អាហ្សង់ទីន៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់សណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសអាហ្សង់ទីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០ ខែតុលា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Dubrovnik ស្ថិតនៅក្នុងតំបន់រមណីយដ្ឋាន Villa Gesell ខណៈហេតុការណ៍បាក់នេះបានកើតនឡើងនៅពាក់កណ្តាលយប់នៃយប់ថ្ងៃទី ២៩ ឆ្លងចូលថ្ងៃទី ៣០ ខែតុលានេះ។
ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយសណ្ឋាគារបានបាក់គឺគេបានរកឃើញសាកសពបុរសវ័យខ្ទង់ ៨០ឆ្នាំម្នាក់នៅក្បែរគំនរបាក់បែក ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះរូបនេះមិនមានការបញ្ជាក់នោះទេ។ បើតាមអាជ្ញាធរអាហ្សង់ទីនបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកកំពុងធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: