ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៩៥នាក់បានបាត់បង់ជីវិត ដោយសារទឹកជំនន់ដ៏កម្រមួយនៅអេស្ប៉ាញ

    BY Pheakdey October 31, 2024
    មនុស្ស ៩៥នាក់បានបាត់បង់ជីវិត ដោយសារទឹកជំនន់ដ៏កម្រមួយនៅអេស្ប៉ាញ

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩៥នាក់​បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏កម្រមួយនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី៣១ ខែតុលា។ សូមបញ្ជាក់ជូនថា ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺក្រុង Valencia ដែលជាសហគមន៍ស្វយ័តមួយមានពលរដ្ឋកំពុងរស់នៅប្រមាណជា​ ៥លាននាក់។

    បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅពេលនេះគឺជាទឹកជំនន់ដ៏កម្រមួយដែលមិនធ្លាប់មានកើតមានៅអេស្ប៉ាញនោះទេក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ទឹកជំនន់ក៏បានបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលពលរដ្ឋនិងទ្រព្យសម្បត្តិសាធារណៈអស់មួយចំនួនដែរ ដូចជារថយន្ត ផ្ទះ ស្ពាន និងអគារមួយចំនួនផងដែរ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់នៅមិនទាន់ថយចុះនៅឡើយទេ ខណៈតួលេខជនរងគ្រោះត្រូវបានគេរំពឹងថា អាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: