អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅអេស្ប៉ាញបានកើនឡើងដល់ ១៥៨នាក់

BY
Pheakdey
November 1, 2024

អេស្ប៉ាញ៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ទឹកជំនន់នៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់ចំ​នួន ១៥៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១ ខែវិច្ឆិកា។ គិតត្រឹមពេលនេះភ្លៀងនៅបន្តធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើនក្នុងទីក្រុង Valencia ខណៈសម្ពស់ទឹកជំនន់បានថយចុះបន្ថិចហើយ។

បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា បើទោះជាស្ថានភាពទឹកជំនន់ហាក់បានថយឥទ្ធិពលបន្តិចមែន តែគ្រោះថ្នាក់ផ្សេងៗនៅតែអាចបន្តកើនមានឡើង ហើយអាជ្ញាធរនៅមានការងារជាច្រើនដែលត្រូវដោះស្រាយជាបន្ទាន់។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះជីវិតមនុស្សចំនួន ៨នាក់ចេញពីគំនរបាក់បែកបានយ៉ាងទាន់ពេលវេលាបំផុត ខណៈបើក្រុមអ្នកសង្គ្រោះទៅយឺតពេលតែបន្តិចនោះគឺពួកគេប្រាកដជាត្រូវស្លាប់មិនខាន។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសអេស្ប៉ាញនៅពេលនេះគឺជាទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល​​ ៣០ឆ្នាំចុងក្រោយនេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: