តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅអេស្ប៉ាញកើនឡើងដល់ ២០៥នាក់ និងជាច្រើននាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- November 2, 2024
អេស្ប៉ាញ៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ទឹកជំនន់នៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់ចំនួន ២០៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះក៏មានពលរដ្ឋអេស្ប៉ាញជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់អាចកំណត់ចំនួនអ្នកបាត់ខ្លួនទាំងអស់នោះឱ្យបានជាក់លាក់នៅឡើយទេ ហើយអ្វីដែលជារឿងគួរឱ្យបារម្ភបំផុតនោះគឺការបាត់ខ្លួនរបស់ពួកគេហាក់គ្មានតម្រុងនៃការតាមស្វែងរកទាល់តែសោះ ពោលគឺពួកគេទំនងជាបានកប់ជាប់នៅក្រោមគំនរអគារដែលបានបាក់ ឬបានហូរតាមទឹកទៅកាន់ទៅកន្លែងឆ្ងាយហើយ។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសអេស្ប៉ាញនៅពេលនេះគឺជាទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






