ឥណ្ឌូណេស៊ីសម្រេចហាមឃាត់ការលក់ទូរស័ព្ទ Google Pixel បន្ថែមទៀត ក្រោយពីហាមឃាត់ iPhone 16
- BY
- Pheakdey
- November 3, 2024
ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះបានសម្រេចដាក់ទូរស័ព្ទម៉ាក Google Pixel ចូលទៅក្នុងបញ្ជីទូរស័ព្ទហាមលក់នៅក្នុងប្រទេសខ្លួនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនឥណ្ឌូណេស៊ីបានប្រកាសហាមឃាត់រាល់សកម្មភាពលក់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសខ្លួនរួចម្តងហើយ ដោយបានបញ្ជាក់ថាទូរស័ព្ទប្រភេទនេះមិនទាន់បានបំពេញតាមគោលការណ៍វិនិយោគក្នុងស្រុករបស់អាជ្ញាធរឥណ្ឌូណេស៊ីនៅឡើយទេ។

គួរបញ្ជាក់ជូនថា តាមគោលការណ៍វិនិយោគក្នុងស្រុករបស់អាជ្ញាធរឥណ្ឌូណេស៊ីបានកំណត់ថា គ្រប់ទូរស័ព្ទដែលអាចដាក់លក់នៅតាមទីផ្សារក្នុងប្រទេសប្រទេសឥណ្ឌូណេស៊ីបានគឺត្រូវតែជាប្រភេទទូរស័ព្ទមានប្រភព ៤០%មកពីផ្នែកនានាក្នុងប្រទេសឥណ្ឌូណេស៊ី ដ្បិតឥណ្ឌូណេស៊ីមានគោលបំណងចង់ជម្រុញការផលិតគ្រឿងបង្គុំទូរស័ព្ទ ឬទូរស័ព្ទនៅក្នុងស្រុក។ យ៉ាងណាក្តី ក្រុមអ្នកដំណើរដែលបានទិញទូរស័ព្ទស្ថិតនៅក្នុងបញ្ជីហាមឃាត់ទាំង ២ខាងលើនេះនៅក្រៅប្រទេសឥណ្ឌូណេស៊ីក៏យកទូរស័ព្ទប្រភេទនេះទៅប្រើប្រាស់ក្នុងប្រទេសឥណ្ឌូណេស៊ីបានផងដែរក្នុងអំឡុងពេលធ្វើដំណើតទៅកាន់ប្រទេសឥណ្ឌូណេស៊ីហើយការផ្ញើទូរស័ព្ទមកពីក្រៅប្រទេសតាមរយៈសេវាប្រៃសណីយ៍ជាតិក្នុងងគោលបំណងយកទៅប្រើប្រាស់ជាលក្ខណៈឯកជនក៏ត្រូវបានអនុញ្ញាតដែរ តែអ្នកនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលបានទទួលទូរស័ព្ទគេផ្ញើមកហើយ ហើយយកទៅលក់បន្តគឺនឹងត្រូវចាត់ទុកជាសកម្មភាពខុសច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






