តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅអេស្ប៉ាញបានកើនឡើងដល់ ២១១នាក់ ខណៈរាប់ពាន់នាក់ត្រូវធ្វើការជម្លៀសខ្លួនទាំងបង្ខំ
- BY
- Pheakdey
- November 3, 2024
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានសាកសពជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងទីក្រុង Valencia ចំនួន ៦នាក់បន្ថែមទៀតត្រូវបានអាជ្ញាធរអេស្ប៉ាញរកឃើញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា។ ដូចនេះ តួលេខអ្នកដែលស្លាប់បាត់បង់ជីវិតសរុបគិតត្រឹមពេលចុះផ្សាយនេះបានកើនឡើងរហូតដល់ចំនួន ២១១នាក់ហើយ ខណៈទឹកជំនន់នៅមិនទាន់ថមថយទាំងស្រុងនៅឡើយទេ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការកើនឡើងនៃចំនួនអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានពលរដ្ឋមួយចំនួនទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈពលរដ្ឋរាប់ពាន់នាក់បានបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីលំនៅដ្ឋានជាបណ្តោះអាសន្ន ដ្បិតផ្ទះសម្បែងរបស់ពួកគេបានរងនូវវការបំផ្លាញយ៉ាងខ្លាំង និងដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗផងដែរ។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសអេស្ប៉ាញនៅពេលនេះគឺជាទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






