ខ្មែរណូត

ស្វែងរក

  • PR

    កម្មវិធីប្រកួតប្រដាល់រន្ទឺខ្ទរខ្ទារ ឆាប់ៗនេះនៅភីអិនអិន

    BY Khmernote Media April 24, 2019
    កម្មវិធីប្រកួតប្រដាល់រន្ទឺខ្ទរខ្ទារ ឆាប់ៗនេះនៅភីអិនអិន

    ដំណឹងរីករាយនេះ សូមផ្ញើទៅដល់ បណ្តាអ្នកស្នេហាកីឡាប្រដាល់ ចាំជួបជុំគ្នាកុំខានអោយសោះនៅស្ថានីយទូរទស្សន៍ដ៏ទំនើបភីអិនអិនសាទរ ការប្រកួតគុនខ្មែរប្រចាំសប្ដាហ៍ក្រោម ការឧបត្ថម្ភផ្ដាច់មុខពី ISI PALM។

    តាំងពី PNN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥មក កីឡាជាផ្នែកសំខាន់មួយរបស់ស្ថានីយទូរទស្សន៍មួយនេះ ពិសេសកីឡាប្រដាល់គុនខ្មែរដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន មានអាយុកាលរាប់ពាន់ឆ្នាំ បន្សល់ទុកដោយបុព្វបុរសដ៏អស្ចារ្យនៃយើង។

    ក្នុងបំណងរួមចំណែកជួយអភិរក្ស អភិវឌ្ឍ និងលើកស្ទួយគុនខ្មែរឱ្យកាន់តែរុងរឿងនិងល្បីសុះសាយលើឆាកអន្តរជាតិ PNN កន្លងមកបានរៀបចំកម្មវិធីប្រកួតជាច្រើនរដូវកាល ហើយបង្កើតបានម្ចាស់ខ្សែក្រវាត់ជាច្រើនរូប និងតារាជើងថ្មីជាច្រើននាក់។

    តែក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ សង្វៀនប្រដាល់ PNN ត្រូវបានផ្អាក នាំឱ្យមានសំណួរជាបន្តបន្ទាប់ពីប្រិយមិត្តគុនខ្មែរដែលតែងតែគាំទ្រដល់ការផ្សាយរបស់ PNN។
    ពេលនេះ អ្វីដែលប្រិយមិត្ត PNN បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះហើយ ក្រោយ ISI PALM សម្រេចចិត្តចាប់ដៃ PNN ដើម្បីបង្កើតកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយដ៏កក្រើក និងប្លែកមិនធ្លាប់មាននៅកម្ពុជា គឺការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ និងខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់។
    តើកម្មវិធីប្រដាល់ថ្មីរបស់ PNN ដែលឧបត្ថម្ភផ្ដាច់មុខដោយ ISI PALM នឹងអង្រួនពិភពគុនខ្មែរឱ្យកក្រើកអស្ចារ្យកម្រិតណា? សូមរង់ចាំទស្សនាតាមកញ្ចក់ទូរទស្សន៍ PNN ឆាប់ៗនេះ!!!

    https://www.facebook.com/PNNTVCambodia/videos/692559874578444/

    ” alt=”” />

    Share This Post:
    MPO4D jitutoto mpo4d Mpoplay