កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ស្វាគមន៍ការបោះឆ្នោតនៅអាមេរិក
- BY
- Pheakdey
- November 5, 2024
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅក្នុងថ្ងៃអង្គារ ទី៥ ខែតុលានេះ ពោលគឺជាថ្ងៃដែលសហរដ្ឋអាមេរិកកំពុងរៀបការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលផ្លោងសម្រាប់បាញ់ក្នុងរយៈចម្ងាយខ្លី។

បើតាមអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបានបញ្ជាក់ថា មីស៊ីលបានផ្ទុះជាបន្តបន្ទាប់តាំងពីមុនពេលសហរដ្ឋអាមេរិកចាប់ផ្តើមការបោះឆ្នោតបន្តិចម្លេះ ហើយទីតាំងដែលគ្រាប់មីស៊ីលបានធ្លាក់នោះគឺតំបន់សមុទ្រស្ថិតនៅប៉ែកខាងកើតឧបទ្វីបកូរ៉េ។ គួររម្លឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនកូរ៉េខាងជើងក៏បានបាញ់មីស៊ីលមួយគ្រាប់ដែរ គឺមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ហើយការបាញ់មីស៊ីលទាំងនេះត្រូវបានគេមើលឃើញថា គឺកូរ៉េខាងជើងចង់បង្ហាញពីភាពខ្លាំងក្នុងវិស័យយោធារបស់ខ្លួន ស្របពេលដែលពិភពលោកកំពុងចាប់អារម្មណ៍ទៅលើការបោះឆ្នោតនៅអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






