អន្តរជាតិ

ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ ខណៈអ្នកវិនិយោគជាច្រើនជឿជាក់ថា លោក Donald Trump នឹងឈ្នះការបោះឆ្នោត

BY
Pheakdey
November 6, 2024

ជប៉ុន៖ ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ ១,៥%ទល់នឹងប្រាក់យេនរបស់ជប៉ុន ហើយប្រាក់ Bitcoin បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងថ្ងៃទី ៦ ខែវិច្ឆិកានេះ ពោលគឺជាថ្ងៃសហរដ្ឋអាមេរិកកំពុងរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិឆ្នាំ២០២៤។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ​The Strait Time បានបញ្ជាក់ថា ការកើនឡើងនៃតម្លៃប្រាក់ទាំង ២ប្រភេទខាងលើនេះ គឺដោយសារតែទីផ្សារភាគហ៊ុនជាច្រើនបានឡើងថ្លៃផងដែរ។

ប្រភពខាងលើបានបន្តថា កត្តាដែលជម្រុញឱ្យទីផ្សារភាគហ៊ុនជាច្រើនបានឡើងថ្លៃនោះគឺដោយសារក្រុមអ្នកវិនិយោគជាច្រើនបានជឿជាក់ថា លោក Donald Trump នឹងឈ្នះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក ហើយការឈ្នះឆ្នោតរបស់លោកនឹងជម្រុញការវិនិយោគរបស់ពួកគេ និងជាពិសេសនោះក្នុងវិស័យទីផ្សារភាគហ៊ុនឱ្យមានភាពល្អប្រសើរជាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះដំណើរការនៃរាប់សន្លឹកឆ្នោតជិតបិទបញ្ចប់ទាំងស្រុងហើយ ខណៈគណបក្សសាធារណៈរបស់លោក Donald Trump កំពុងមានសំឡេងនាំមុខ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ ​The Strait Time

Share This Post: