ព័ត៌មានជាតិ
ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះចំនួន ០,១៤ម៉ែត្រ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ
BY Nisaiy KN
November 10, 2024
(កំពង់ចាម)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះកំពស់ចំនួន ០,១៤ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅសល់ ៦,៥៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានថយកំពស់ចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៤២ម៉ែត្រ ខណៈទន្លេបាសាក់កោះខែលបានថយកំពស់ចំនួន ០,១២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,០៨ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន