នាពេលថ្មីៗនេះ មានខ្សែភាពយន្តខ្លី ដែលមានចំណងជើងថា “តស៊ូដើម្បីកេរដំណែល” ផលិតដោយក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី។
នាពេលថ្មីៗនេះ មានវីដេអូស្ប៉តពាណិជ្ជកម្មមួយដែលមានចំណងជើងថា “តស៊ូដើម្បីកេរដំណែល” ដែលផលិតដោយក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី។ នៅក្នុងវីដេអូនេះ គេចាប់អារម្មណ៍ទៅលើអ្នកប្រដាល់កំពុងល្បីរន្ទឺមួយរូបក្នុង ព្រះរាជាណាចក្រកម្ពុជា គឺកីឡាករ ឡៅ ចន្ទ្រា បានបង្ហាញ អំពីខ្សែជិវិតអ្នកស្នងក្បាច់គុនប្រដាល់ខ្មែរបុរាណរបស់។ រីឯខ្សែជិវិតមួយទៀតគឺ ខ្សែជីវិតកសិករដែលស្នងដីកេរដំណែល របស់គ្រួសារ។

វីដេអូនេះ ទទួលបានការចាប់អារម្មណ៍ពីសាធារណជនជាច្រើនដោយបានចូលរួមបញ្ចេញមតិផ្សេងគ្នា តែន័យរួមគឺ ពេញចិត្តនូវគំនិត ដែលបណ្តុះ ឲ្យយើងយល់ច្បាស់អំពីថា កេរដំណែល របស់គ្រួសារ ក៏ដូចជាកេរដំណែលដូនតាយើងថាមានតម្លៃប៉ុណ្ណា។ ដើម្បីឲ្យកាន់តែច្បាស់ លោកអគ្គនាយកក្រុមហ៊ុនជីធម្មជាតិ ជប៉ុនសញ្ញាផែនដី ក៏បានបកស្រាយលម្អិតថា “ក្រៅពីវប្បធម៌ និងសិល្បយ៉ាងសម្បូរបែបដ៏ល្អផូរផង់ កម្ពុជានូវមានគុន បុរាណដែលល្បីរន្ទឺថាល្អប្លែកពី ប្រទេសដទៃ ជាពិសេសដែនដីសុវណ្ណភូមិ ដែលមានអំណោយផលផ្នែកកសិកម្ម និងពោរពេញទៅដោយសម្បត្តិធម្មជាតិនានា។ ចំពោះសារដ៏សំខាន់ ក្នុងវីដេអូនេះ មានគោលបំណងចង់ផ្សព្វផ្សាយដើម្បីឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់បានយល់អំពីអត្ថន័យ និងតម្លៃដែលមិនអាច កាត់ថ្លៃបានចំពោះអ្វី ដែលហៅថា កេរដំណែល ដែលបានបន្សល់ពីដូនតារាប់សិបជំនាន់។ ដូច្នេះយើងជាកូនចៅ ដែលជាអ្នកស្នង ត្រូវពង្រឹងជំហរដើម្បីជម្នះឧបសគ្គ ព្រោះវាជាកត្តព្វកិច្ចរបស់អ្នកស្នង ដើម្បីរក្សាឲ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយជាអ្នកបន្ត។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូស្បតរបស់ក្រុមហ៊ុនជីធម្មជាតិ សញ្ញាផែនដី៖
នេះគឺជាចំណាប់អារម្មណ៍ផ្ទាល់របស់ លោកអគ្គនាយកក្រុមហ៊ុនជីម្មជាតិ ជប៉ុន សញ្ញាផែនដី៖
ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរម្នាក់ ខ្ញំុពិតជាមោទនភាពខ្លាំងណាស់ សម្រាប់ការបង្កើតវីដេអូ “តស៊ូដើម្បីកេរដំណែល” មួយនេះឡើង ដែលមានការចូលរួមសម្ដែងយ៉ាងល្អរបស់កីឡាករប្រដាល់ ឡៅ ចន្រ្ទា ដែលបានបង្ហាញរួមមកហើយតាមរយៈវិដេអូឯកសារ “ម្ចាស់កេរ” ៖
និងតួសំដេងជាកសិករដែលខិតខំតស៊ូដើម្បីថែរក្សាដីកេរដូនតា ដោយជ្រើសរើសយកដីជប៉ុនសញ្ញាផែនដីដែលជាជីថែរក្សាគុណភាពដី ថែរក្សាដីកេរដំណែលខ្មែរ។
អំពីក្រុមហ៊ុនជីធម្មជាតិ ជប៉ុន សញ្ញាផែនដី៖
ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី ជាឧបសម្ព័ន្ធនៃក្រុមហ៊ុន បាយ័ន ហេរិថេច ហូលឌីង គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងទិសដៅនាំចូលនូវជីធម្មជាតិពីប្រទេសជប៉ុន ដើម្បីជួយប្រជាកសិករខ្មែរយើងបានប្រើប្រាស់ ស្តារ និង កែលំអរដីដែលខូចរិចរិល ដោយសារការប្រើប្រាស់ជីផ្សេងៗមិនបានសមស្រប ឲ្យក្លាយជាដីមានជីជាតិស្ថិតស្ថេរឡើងវិញ ធានាសុវត្តិភាពបរិស្ថាន និងសុខភាពរបស់ពួកគាត់ ។
អំពីជីធម្មជាតិ ជប៉ុន ប្រភេទគ្រាប់៖
ជីធម្មជាតិជប៉ុនសញ្ញាផែនដីគឺ ជាប្រភេទជីធម្មជាតិដែលផលិតចេញមកពីសារធាតុសរីរាង្គ ដែលមានសមាសធាតុ ប៉េ (P) និង កា (K) ខ្ពស់។ ពិសេសជាងនេះទៅទៀតការប្រើជីធម្មជាតិជប៉ុ អាចជួយកែប្រៃដី ដែលរឹងក្តាំងប្រេះបែកក្រហែងគ្មានជីជាតិដែលគេហៅថាដីងាប់ ឬដីហឹលនឹងប្រែមកជាផុសធូរមានសំណើម និងមានជីជាតិឡើងវិញ ដោយសារនៅក្នុងជីធម្មជាតិជប៉ុនមានសារធាតុសរីរាង្គ ដែលធ្វើឱ្យពួកមីក្រូសរីរាង្គ នៅក្នុងដីមានជីរិត ហើយបានធ្វើចលនាចុះឡើងក្នុងដី និងជួយសំរួលដល់ការបំប្លែងជីនៅក្នុងដី ដែលធ្វើឱ្យរុក្ខជាតិងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជួយឱ្យរុក្ខជាតិមានដើមដងរឹងមាំ មានសុខភាពល្អ អាចរួចផុតពីការបំផ្លាញរបស់សត្វល្អិតចង្រៃ និងជំងឺផ្សេងៗ ។
ការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី គឺធ្វើឱ្យយើងទទួលបានទិន្នផលខ្ពស់ ចំនេញនូវពេលវេលា និងគ្មានជាតិគីមីនៅក្នុងកសិផល ដែលធ្វើឱ្យងាយស្រួលក្នុងការនាំផលិតផលចេញទៅក្រៅប្រទេស និងធ្វើឱ្យអ្នកប្រើប្រាសនៅក្នុងស្រុកមានទំនុកចិត្ត ហើយវាជួយរក្សារបាននូវភាពដើមរបស់ពូជ បើពូជសំណាំរបស់យើងក្រអូប ស្រួយ ផែ្អមឆ្ងាញ់ គឺវារក្សារនៅដដែល ។
លេខទូរស័ព្ទ ក្រុមហ៊ុន ជីធម្មជាតិជប៉ុនសញ្ញាផែនដីថែគុណភាពដី៖
088 54 55 485
071 33 55 006
081 800 842