បច្ចេកវិទ្យា

បន្ទាប់ពីបាត់ខ្លួន 2 ឆ្នាំ ទីបំផុត OPPO ដាច់ចិត្តប្រកាសចេញនូវវត្តមាន Find X8 Series លើទីផ្សារសកលវិញហើយ

BY
Liny Chan
November 19, 2024

ថ្មីៗនេះក្រុមហ៊ុន OPPO បានប្រកាសនៃការរៀបចំព្រឹត្តិការណ៍សម្ពោធជាសកលលោក OPPO Find X8 Series រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ColorOS 15 ដែលនឹងប្រព្រឹត្តទៅថ្ងៃទី21 ខែវិច្ឆិកា 2024 លើកោះបាលី នាប្រទេសឥណ្ឌូនេស៊ី វេលាម៉ោង 12:00 ថ្ងៃត្រង់ (ម៉ោងក្នុងប្រទេសកម្ពុជា) ដែលមានការ Live ផ្ទាល់ចេញពី YouTube លើ Channel OPPO Cambodia ផងដែរ នេះបើយោងតាមផេគផ្លូវការរបស់ OPPO ប្រចាំប្រទេសកម្ពុជា។

សម្រាប់ហ្វេនៗ OPPO ប្រាកដជាឆ្ងល់ហើយមែនអត់ សម្រាប់លើកនេះតើ OPPO Find X8 Series នឹងសម្ពោធនិងចេញលក់ក្នុងប្រទេសកម្ពុជាឬទេ? នេះបើតាមការបង្ហើបពី OPPO ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា សម្រាប់ទីផ្សារក្នុងស្រុកយើង ក៏ត្រៀមខ្លួនទទួលបទពិសោធថ្មីដ៏អស្ចារ្យពីកំពូលស្មាតហ្វូននេះ ហើយក៏ត្រៀមនឹងសម្ពោធក្នុងពេលឆាប់ៗផងដែរ ក្រោយការសម្ពោធជាសាកលនេះ។

ដូចនេះអ្នកប្រាកដជាឆ្ងល់ហើយថា តើកំពូលស្មាតហ្វូនមួយនេះវាមានចំណុចពិសេសជាងមុនអ្វីខ្លះ? ដូចដែលយើងបានដឹងស្រាប់មកហើយសម្រាប់ទូរស័ព្ទ Flagship ស៊េរី Find របស់ OPPO តែងតែទទួលបាននូវការកោតសរសើរពីគុណភាពកាមេរ៉ាដ៏ល្អឥតខ្ចោះ និងការរចនាប្រកបដោយភាពច្នៃប្រឌិត៕

Share This Post: