ខ្មែរណូត

ស្វែងរក

  • PR

    អស្ចារ្យមែន! គម្រោង បុរីរតនៈផ្ដល់ជូនគ្រឿងសង្ហារិមសព្វពេញផ្ទះ ហើយថែមទាំងបញ្ចុះតម្លៃ 6% ទៀត

    BY Khmernote Media April 25, 2019
    អស្ចារ្យមែន! គម្រោង បុរីរតនៈផ្ដល់ជូនគ្រឿងសង្ហារិមសព្វពេញផ្ទះ ហើយថែមទាំងបញ្ចុះតម្លៃ 6% ទៀត

    រាជធានីភ្នំពេញ៖ ក្រោយទទួលជោគជ័យលើការលក់អស់ជាច្រើនគម្រោង ពេលនេះគម្រោងបុរីរតនៈ បានធ្វើការបើកលក់ជាផ្លូវការគម្រោងទី 5 របស់ខ្លួនហើយ ជាមួយនឹងការផ្ដល់ជូនគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់មួយសព្វពេញមួយតួផ្ទះ និងការបញ្ចុះតម្លៃរហូតដល់ 6% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2019។

    សម្រាប់គម្រោងទី 5 នេះ មានទីតាំងស្ថិតនៅជិតតំបន់សក្ដានុពល ចំណាលពេលធ្វើដំណើរតែ 10 នាទី ទៅដល់ផ្សារទំនើប អ៊ីអន សែនសុខ និងផ្សារ ម៉ាក្រូ ហើយកៀកបំផុតនឹងឈូកមាស ដោយធ្វើដំណើរ ត្រឹមតែ 5 នាទីតែប៉ុណ្ណោះ។ ទីតាំងល្អ ការរស់នៅប្រកបដោយភាពស៊ីវិល័យ អាចទិញប្រកបអាជីវកម្មក៏បាន។

    គម្រោងថ្មីនេះ មានផ្ទះជាច្រើនជម្រើសសម្រាប់អតិថិជនជ្រើសរើស ដូចជាប្រភេទផ្ទះសម្រាប់ធ្វើអាជីវកម្មប្រភេទ 1 និងប្រភេទ 2 ដែលអាចធ្វើជាផ្ទះសម្រាប់ធ្វើអាជីវកម្មក៏បាន និងសម្រាប់រស់នៅក៏បាន ព្រមទាំងវីឡាកូនកាត់ ត្រូវបានរចនាសម្រាប់ការរស់នៅបែបស៊ីវិល័យ ទាន់សម័យ មានទំហំធំ មានទីធ្លាខាងនៅសល់ដែលអាចចតយានយន្តបាន និងមានធ្វើរបងសុវត្ថិភាពយ៉ាងស្រស់ស្អាត។

    អ្វីដែលកាន់តែពិសេសនោះ លោកអ្នកមានប្រាក់ត្រឹមតែ 10% ក៏អាចក្លាយជាម្ចាស់ផ្ទះ ចាំតែកាន់សោចូលនៅ ហើយថែមទាំងទទួលបាននូវការផ្ដល់ជូនគ្រឿងសង្ហារិម របស់ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រាន់តែទិញផ្ទះហើយ ក៏ចូលនៅបានតែម្ដង។ ការផ្ដល់ជូននោះមានដូចជាតុបាយ ទូរចង្ក្រានលើក្រោម បំពាក់ជាមួយម៉ាស៊ីនបឺតផ្សែង ទូរទឹកកក សាឡុង ទូរតាំងទូរទស្សន៍ ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ ទូរសំលៀកបំពាក់ តុគ្រឿងសំអាង ម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់ និងភ្លើង 32 អំពែទៀតផង។ លើសពីការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់ពេញមួយផ្ទះនេះ ក៏មានការបញ្ចុះតម្លៃរហូតដល់ 6% ផងដែរ។

    ចំពោះអតិថិជនដែលចង់ជ្រាបច្បាស់ពីគម្រោងបុរីរតនៈ សូមអញ្ជើញមកកាន់ទីតាំងរបស់បុរីរតនៈដែលមានអាសយដ្ឋាននៅលើផ្លូវ 2011 ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ទងមកទូរស័ព្ទលេខ 012 96 3004 ឬ 012 920 930 (សម្រាប់ប្រព័ន្ធ Cellcard) ឬសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Smart សូមទាក់ទងមកលេខ 010 93 3004 ឬ 093 255 355 និងសម្រាប់ Metfone នោះគឺ 088 46 46 046៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay